ព័ត៌មានកីឡា

Carlo Anceloti គ្រូបង្វឹកជោគជ័យក្នុងវិស័យបាល់ទាត់

បន្ទាប់ពីដឹកនាំក្រុម Bayern Munich ឲ្យឈ្នះពាន Bundesliga ជាលើកទី២៧ មកលោក Carlo Anceloti បានក្លាយជាគ្រូបង្វឹកដែលទទួលបាននូវភាពជោគជ័យបំផុតក្នុងអាជីពជាគ្រូបង្វឹកបាល់ទាត់។ មកទល់នឹងពេលនេះលោកAnceloti បានដឹកនាំក្លឹបចំនួន៨ហើយ ដែលលោក Carlo Anceloti ធ្លាប់ជួយក្រុមចំនួន៧ឲ្យឈ្នះពានរង្វាន់ ក្រោមការដឹកនាំរបស់គាត់។

ក្លឹបដែលគាត់ធ្លាប់បានដឹកនាំរួមមាន Reggina, Parma, Juventus, AC Milan, Chelsea, Paris Saint Germain, Real Madrid និង Bayern Munich។ ក្នុងនោះ Anceloti បានដឹកនាំក្រុម ៤ឲ្យទទួលបានពាន លីគកំពូលដូចជា AC Milan, Chelsea, Paris Saint Germain និង Bayern Munich។

ក្រៅពីនេះ លោក ក៏ធ្លាប់ដឹកនាំក្រុម២ឲ្យឈ្នះពាន UEFA Champion League ៣លើក ដោយ AC Milan ២លើកនិង Real Madrid ១លើក។

ខាងក្រោមនេះជាពានរង្វាន់ដែលលោក Carlo Anceloti បានដឹកនាំក្រុមឲ្យទទួលបានពានក្រោមការដឹកនាំរបស់គាត់
១៩៩៧-១៩៩៨ លើកពាន UEFA Cup ជាមួយ Parma
១៩៩៨-១៩៩៩ លើកពាន Intertoto Cup ជាមួយ Juventus
២០០២-២០០៣ លើកពាន Coppa Italia, Champion Leagueនិង UEFA Super Cup ជាមួយ AC Milan
២០០៣-២០០៤ លើកពាន Italian Serie A និងItalian Super Cup ជាមួយ AC Milan
២០០៦-២០០៧ លើកពាន UEFA Champion League, UEFA Super Cup និង FIFA Club World Cup ជាមួយ AC Milan
២០០៩-២០១០ លើកពាន Community Shield, FA Cup និង Premire League ជាមួយ Chelsea
២០១២-២០១៣ លើកពាន League ១ ជាមួយ Paris Saint Germain
២០១៣-២០១៤ លើកពាន UEFA Champion League ជាមួយ Real Madrid
២០១៦-២០១៧ កំពុងលើកពាន Bundesliga ជាមួយ Bayern Munich៕

មតិយោបល់