អង់គ្លេសៈ គ្រូបង្វឹក Diego Simeone កំពុងពិចារណាចាកចេញពីក្រុម Atletico Madrid នៅពេលខាងមុខនេះ បន្ទាប់ពីដឹកនាំក្រុមប្រកួតចាញ់ Real Madrid កាលពីយប់មិញ ក្នុងពានរង្វាន់ UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ។
Simeone បាននិយាយក្រោយចប់ការប្រកួតយប់មិញថា “ខ្ញុំចូលរួមត្រេកអរដល់ Real Madrid ដែលឈ្នះការប្រកួត។ នៅពេលនេះ វាជាពេលដែលខ្ញុំត្រូវពិចារណា ព្រោះនៅពេលដែលយើងធ្វើអ្វីគ្រប់យ៉ាងហើយ ប៉ុន្តែនៅមិនទទួលបានផលនោះ វាពិតជារឿងពិបាកណាស់។ ខ្ញុំមិនដឹងថា ហេតុផលអ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់នោះទេ មិនដឹងជាការប្រកួតផ្ដាច់ព្រ័ត្រនេះ ឬជាប្រកួតចុងក្រោយរបស់ខ្ញុំ។ ខ្ញុំតែងតែគិតពីអារម្មណ៍អ្នកគាំទ្រជានិច្ច។ វាដល់ពេលដែលខ្ញុំត្រូវគិតដល់ការចាកចេញហើយ”។
Atletico Madrid ប៉ះក្រុម Real Madrid ២ដងហើយ ក្នុងរយៈពេល៣ឆ្នាំមកនេះ ក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ដោយទទួលបានលទ្ធផលចាញ់រហូត។ ខណៈដែលការប្រកួតនៅយប់មិញនេះ ពួកគេចាញ់ដោយការទាត់បាល់ប៉េណាល់ទី ៥-៣ បន្ទាប់ពីប្រើពេល១២០នាទីប្រកួតលើទីលានស្មើគ្នា ១-១៕
មតិយោបល់