ក្រុម Southampton បានចុះកុងត្រាជាផ្លូវការណ៍ ជាមួយកីឡាករ Mario Lemina ពីក្រុមសេះបង្កង់ Juventus រយៈពេល ៥ឆ្នាំ ក្នុងតម្លៃខ្លួនផ្ទេរ ១៧លានអឺរ៉ូ។
បើតាម Sky Sports បានឲ្យដឹងថា ក្រុម Southampton ទទួលបានសមាជិកថ្មីមួយរូបហើយ គឺកីឡាករ Mario Lemina បន្ទាប់ពីក្រុម Juventus បានយល់ព្រមលក់ ក្នុងតម្លៃ ១៥,៦ លានផោន ស្មើនឹង ១៧លានអឺរ៉ូ។ តាមរយៈ ប្រភពខាងលើ ដដែលបានឲ្យដឹងថា Mario Lemina អាចនឹងកើនឡើង តម្លៃខ្លួនប្រមាណជា៣លានអឺរ៉ូ បន្ថែមទៀត ផងដែរ បើទោះបីជា កីឡាករវ័យ ២៣ឆ្នាំរូបនេះ ចុះកុងត្រាហើយក៍ដោយ។ យ៉ាងណាវិញ នេះគឺជាការបន្ថែមកម្លាំងតំបន់កណ្តាលមួយ បន្ថែមទៀតសម្រាប់ក្រុម Southampton ព្រោះថា នៅរដូវកាលក្រោយនេះពួកគេចង់លេងនៅពានអឺរ៉ុប។
សម្រាប់ Mario Lemina ផ្ទាល់វិញ បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយ Sky Sports ថា៖ រូបគេ ពិតជាមានការសប្បាយចិត្តយ៉ាងខ្លាំង ដែលបានមកចូលរួមជាមួយក្រុម Southampton នៅ Premier League នេះ។ វាគឺជាជំហានថ្មីមួយសម្រាប់រូបគេ ក្នុងការផ្លាស់មកកាន់ លីគដែលពោរពេញទៅដោយ ការប្រកួតប្រជែង ខណះរូបគេធ្លាប់លេង នៅ League 1 កាលពីឆ្នាំ ២០១៣ មុនផ្លាស់មក Juventus ក្នុងឆ្នាំ ២០១៥ ហើយរដូវកាលថ្មីនេះ ខ្សែបម្រើវ័យក្មេង រូបនេះនឹងចូលរួមជាមួយក្រុម Southampton នៅ Premier League ទៀត។
ដូច្នេះហើយ Mario Lemina នេងទទួលបានបទពិសោធន៍ថ្មី ជាបន្តទៀត នៅក្របខ័ណ្ឌកំពូលរបស់ អង់គ្លេស Premier League នារដូវកាលថ្មីនេះ។
មតិយោបល់