ការប្រកួតមិត្តភាពកម្តៅសាច់ដុំត្រូវបានបញ្ចប់ ដោយក្រុមព្រះខ័នរាជស្វាយរៀង និង ណាហ្គាវើល បានត្រឹមស្មើគ្នា ជាលទ្ធផល ២ទល់២ ខណៈដែលការប្រកួតធ្វើឡើងកាលពីម្សិលមិញ នៅលើទីលាសាលាវិទ្យាល័យច្បារអំពៅ។
បើគិតត្រឹមសប្តាហ៍ទី១៣ នៃលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង កំពុងឈរកំពូលតារា ដោយបង្ហាញខ្លួន ១៣លើក ឈ្នះ ៨ ដង ស្មើ ៤ ដង និងចាញ់ត្រឹមតែម្តងប៉ុន្នោះ កំពុងមាន ២៨ ពិន្ទុក្នុងដៃ ខណៈដែល ណាហ្គាវើល បង្ហាញខ្លួន ១៣លើកដូចគ្នា ឈ្នះ ៧ ដង ស្មើ ៤ ដង និងចាញ់ ២ ដង កំពុងមាន ២៥ ពិន្ទុក្ននដៃ៕
មតិយោបល់