ព័ត៌មានកីឡា

អីយ៉ា Rashford កាន់តែល្អមែន

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រៅដីលើក្រុម Celta Vigo (១-០) កាលពីយប់មិញ ក្នុងការប្រកួតជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League។

១ គ្រាប់របស់បិសាចក្រហម Manchester United រកបានដោយខ្សែប្រយុទ្ធវ័យក្មេង Marco Rashford នៅនាទីទី ៦៧ដែលជាគ្រាប់បាល់ជ័យជម្នះនៅជើងទី១។

Rashford កាន់តែបង្ហាញនូវសមត្ថភាពយ៉ាងអស្ចារ្យ ក្នុងការរកគ្រាប់បាល់ឲ្យបិសាចក្រហម នៅក្រោយពេលដែល Zlatan Ibrahimovic បានរងរបួសនាពេលកន្លងមក។

តាមរយ:ទម្រង់លេងរបស់ Rashford នាពេលបច្ចុប្បន្ននេះ Manchester United ហាក់មិនមានបញ្ហាសម្រាប់ប្រព័ន្ធប្រយុទ្ធឡើយ ព្រោះថា Rashford, Matrial, និង Rooney អាចជួយឲ្យ Man Utd ល្អនៅប្រព័ន្ធប្រយុទ្ធបាន។

យ៉ាងណាវិញនោះដែរ ជ័យជម្នះលើក្រុម Celta Vigoនេះ វានឹងក្លាយជាចលករមួយយ៉ាងសំខាន់ក្នុងការនាំឲ្យ Manchester Unted ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Europa League ខណ:ការប្រកួតជើងទី២ធ្វើឡើងនៅទឹកដី បិសាចក្រហម Old Traffone៕

មតិយោបល់