ព័ត៌មានកីឡា

អ្នកគាំទ្រ Everton ម្នាក់ស្លាប់ ពេលក្រុមឈ្នះ Stoke ១-០

ក្លឹប Everton ទទួលបាន៣ពិន្ទុក្នុងការប្រកួតសប្ដាហ៍ទី៣នេះ ដោយឈ្នះក្រុម Stoke City ក្នុងលទ្ធផល ១-០ ។ តែអ្វីដែលគួរឱ្យសោកស្ដាយនោះ គឺក្នុងការប្រកួតនេះដែរ មានអ្នកគាំទ្រក្រុម Everton ម្នាក់ស្លាប់ ដោយសារតែជំងឺគាំងបេះដូង ពេលកំពុងមើលការប្រកួត។

ប៉ូលិសនៅកីឡដ្ឋាន Goodison Park បាននិយាយថាអ្នកគាំទ្រខាងលើមានវ័យ៥១ឆ្នាំ ហើយអំឡុងកំពុងទស្សនាការប្រកួតនោះ លោកក៏បានធ្លាក់ខ្លួនឈឺ ហើយគេក៏នាំទៅមន្ទីរពេទ្យ។ ដោយសារតែជំងឺគាំងបេះដូងខ្លាំងពេក ពេលបញ្ចូនដល់មន្ទីរពេទ្យអ្នកគាំទ្រម្នាក់នេះក៏បានលាចាកលោកទៅហើយ។

ក្លឹប Everton បានធ្វើសេចក្ដីប្រកាសមួយចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសព ហើយបានសន្យានឹងជួយឧបត្ថម្ភគ្រប់បែបយ៉ាងដល់គ្រួសារអ្នកគាំទ្ររូបនេះ៕

Everton fan1

មតិយោបល់