ក្រុមសម្បូរកីឡាករជម្រើសជាតិថៃ Muang Thong United បានបន្តឈរកំពូលតារាងនៃក្របខ័ណ្ឌ Thailand Premire League គិតត្រឹមសប្តាហ៍ទី ១៣នេះ។
ជ័យជម្នះយ៉ាងចាស់ដៃ ៤-០ លើក្រុម Siam Navy FC បានធ្វើឲ្យក្រុម ជើងខ្លាំង Muang Thong United បានបន្តឈរលើកំពូលតារាងនៃក្របខ័ណ្ឌលីគកំពូលរបស់ថៃ។ ៤ គ្រាប់របស់ក្រុម Muang Thong រកបានដោយកីឡាករ Dangda ២គ្រាប់នៅនាទីទី ២៩និង៨០, កីឡាករ O’Hara នៅនាទីទី ៦២ និងកីឡាករ Tossakrai នៅនាទីទី ៧១។
សរុបពិន្ទនៅត្រឹមសប្តាហ៍ទី ១៣នេះ Muang Thong United ៣៤ពិន្ទុ តាមពីក្រោយដោយក្រុម Buriram United មាន ២៧ពិន្ទុក្នុងដៃ តែនៅសល់១ប្រកួតក្នុងដៃ នៅថ្ងៃនេះ។ យ៉ាងណាវិញនោះដែរ នេះគ្រាន់ជាការនាំមុខបណ្តោះអាសន្ន នៅក្នុងតារាងប៉ុណ្ណោះ លទ្ធផលប្រែប្រួលយ៉ាងណា គឺត្រូវរង់ចាំតាមដានទស្សនាជាបន្តទៀត៕





មតិយោបល់