ការយកឈ្នះក្រុមបិសាចក្រហម (២-០) បានផ្តល់នូវឱកាសមួយសម្រាប់ក្រុមកាំភ្លើងធំ Arsenal ក្នុងការប្រជែងតំណែងក្រុមកំពូលតារាងឡើងវិញ។
Premire League នៅសល់តែ៣សប្តាហ៍ទៀតប៉ុណ្ណោះ និងឈានដល់ការបញ្ចប់រដូវកាលនេះហើយ ខណៈក្រុម Arsenal នៅសល់ ៤ប្រកួតទៀតទើបចប់។
យ៉ាងណាវិញ កាំភ្លើងធំ Arsenal បានយកឈ្នះក្រុមបិសាចក្រហម Manchester United (២-០) កាលពីយប់មិញនេះ ដើម្បីបន្តក្តីសង្ឃឹមយកតំណែងក្រុមកំពូលតារាងទាំង៤ នៅ Prmire League។
២គ្រាប់របស់កាំភ្លើងធំ Arsenal រកបានដោយកីឡាករ Granit Xhaka នៅនាទីទី ៥៤និងកីឡាករ Danny Welback នៅនាទីទី ៥៧។ គិតត្រឹមសប្តាហ៍នេះArsenal មាន ៦៣ពិន្ទុ ស្របពេល Manchester United មាន ៦៥ពិន្ទុ, Manchester City មាន ៦៩, Liverpool មាន ៧០ពិន្ទុ, Totenhamមាន ៧៧ពិន្ទុ និង Chelsea មាន ៨១ពិន្ទុ។
ដូច្នេះ Arsenal នៅមានសង្ឃឹមច្រើនក្នុងប្រជែងតំណែងក្រុមកំពូលតារាងទាំង៤ នៅរដូវកាលនេះ៕
មតិយោបល់