លោក Carlo Ancelotti អ្នកចាត់ការទូទៅ របស់ក្រុម Bayern Munich បានយល់ព្រមលក់ ខ្សែបម្រើ Renato Sanchez ឲ្យក្រុមបីសាចក្រហម Manchester United ហើយ។
ប្រភពពី Independent បានឲ្យដឹងថា អ្នកចាត់ការទូទៅក្រុម Bayern Munich លោក Carlo Ancelotti បានបើកផ្លូវចរចារជាមួយលោក Jose Mourinho ទាក់ទងនឹងកាតលក់កីឡាករ Renato Sanchez ហើយ។ ប្រភពដដែលបានបន្ថែមទៀតថា លោក Ancelotti បានប្រាប់ Independent ថា លោកយល់ព្រមលក់ Renato Sanchez ទៅតាមការចង់បានរបស់ Man Utd ហើយ ព្រោះថា ក្រុមបីសាចក្រហម ចង់បាន កីឡាកររូបនេះ តាំងពីរដូវកាលមុនមកម្លេះ។ ក៍ប៉ុន្តែលោក Carlo Ancelotti ក៍បានសង្កត់ធ្ងន់ផងដែរថា Renato Sanchez យើងអាចលក់បាន តែសម្រាប់ Artoru Vidal យើងមិនលក់នោះទេ ។
តាមរយៈ សម្តីរបស់លោក Carlo Ancelotti អាចបញ្ជាក់បានថា Renato Sanchez នឹងត្រូវផ្ទេរមកកាន់ក្រុម បីសាចក្រហម Manchester United ក្នុងរដូវក្តៅនេះហើយ។ ដូច្នេះហើយ លោក Jose Mourinho នឹងទទួលបានខ្សែបម្រើវ័យក្មេង បណ្តូលចិត្តរបស់លោក ក្នុងពេលដ៍ខ្លីខាងមុខនេះ ជាក់ជាមិនខាន។
មតិយោបល់