នេះគឺជាសោកនាដកម្មឆេះអាគារ Grenfell Tower ថ្មីមួយទៀតហើយ សម្រាប់ប្រជាជាតិអង់គ្លេស បន្ទាប់ពីការបន្ទុះគ្រាប់បែកកាលពីជាងមួយខែមុននៅទីក្រុង Manchester។
នៅក្នុងហេតុការណ៍ដ៍មហាសោដនាដកម្មនេះ ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស និង Man City កីឡាករ Raheem Sterling បានផ្ញើសារយ៉ាងក្រៀមក្រំ ក្នុងការចូលរួមរំលែកទុក្ខដល់គ្រួសារ ដែលបានស្លាប់នៅក្នុងហេតុការណ៍ដ៍អាក្រក់មួយនេះ។ Sterling បានប្រាប់ BBC reports ថា៖ «ខ្ញុំ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះបងប្អូនប្រជាជាតិអង់គ្លេសទាំងអស់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍នេះ។ ក្នុងនាមខ្ញុំ ជាជនជាតិអង់គ្លេសម្នាក់ ខ្ញុំ នឹងព្យាយាមជួយបងប្អូនទាំងអស់ទៅតាមលទ្ធភាព ដែលខ្ញុំអាចធ្វើបាន»។

ថ្វីត្បិតតែនេះគ្រាន់តែជាសម្តី ដែលខ្សែប្រយុទ្ធឆ្នើមរូបនេះនិយាយក៍ពិតមែន តែវាគឺជាការចូលរួមរំលែកទុក្ខមួយសម្រាប់អ្នកស្លាប់ទាំងអស់នៅក្នុងការឆេះអាគារ Grenfell Tower នេះ។ ម្យ៉ាងវិញទៀត កីឡាករ Raheem Sterling មានបំណងចង់បង្កើតមូលនិធិមួយ ដើម្បីជួយដល់គ្រួសារដែលបានស្លាប់ និងអ្នកដែលកំពុងរងរបួសផងដែរ។
គួរបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍ឆេះអាគារ Grenfell Tower នេះដែរ បានសម្លាប់មនុស្សប្រមាណជា ៥០នាក់ និងរងរបួសជាច្រើននាក់ផ្សេងទៀត។




មតិយោបល់