ភ្នំពេញៈ បុរសម្នាក់ បានយកសាំងមកលាយនិងសាប៊ូដោយសារតែខោរបស់គាត់ប្រឡាក់ជរ័ ខណៈនោះប្រពន្ធរបស់គាត់បានដាំទឹកនិងចង្រ្កានហ្គាស បណ្តាលឲ្យឆាបឆេះរងរបួសរលាកពេញខ្លួន រងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ ២០១៧ ស្ថិតនៅបន្ទប់ជួល ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះឆេះពេញខ្លួនមានឈ្មោះ ឃុន ភួង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ ជាងឈើ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតភូមិព្រៃទឹក ឃុំគគី ស្រុកស្វាយទាប ខេត្តស្វាយរៀង។
យោងតាមសម្តីពីស្រ្តីដែលជាប្រពន្ធ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់គាត់បានយកខោអាវទៅបោកក្នុងបន្ទប់ទឹក ដោយសារតែខោនោះបានប្រឡាក់ថ្នាំ ហើយប្តីគាត់បានយកសាំង១ដប ដែលបានទិញមកយកចូលទៅក្នុងបន្ទប់ទឹកនោះ បានចាក់ញីខោនោះ ដោយសារតែនៅក្បែបន្ទប់ទឹកនោះ ដែលប្រពន្ធបានដាក់ដាំទឹកនៅលើសង្ក្រានធ្វើឲ្យឆាបឆេះអណ្តាតភ្លើងចេញមក និងឆេះខោអាវដែលនៅក្បែរនោះព្រមទាំងមានសាំងផង ធ្វើឲ្យឆេះទៅលើរាងកាយ ហើយបានរត់ចេញពីក្នុងបន្ទប់ទឹកមកខាងក្រៅ ក៏មានអ្នកជិតខាងបានជួយយកទឹកជះពន្លត់ ហើយបានដឹកតាមម៉ូតូយកមកសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យព្រះកុសុមៈ។
បច្បន្នជនរងគ្រោះខាងលើ កំពុងតែជួយសង្គ្រោះអាយុជីវិតនៅមន្ទីពេទ្យព្រះកុសុមៈ៕
https://youtu.be/zK4evnm5hiA
មតិយោបល់