ជំនួបសប្ដាហ៍ទី ១១ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ ក្លិបបាល់ទាត់ខេមបូឌានថាយហ្គឺរ និងទទួលស្វាគមន៍ក្លិបបាល់ទាត់វេស្ទើនភ្នំពេញ នាវេលាម៉ោង ៣រសៀល ថ្ងៃ សៅរ៍ ទី ១៣ ខែ ឧសភា ឆ្នាំ ២០១៧ នៃកីឡដ្ឋានខេត្តសៀមរាប។
ជំនួប ៥ លើកចុងក្រោយរវាងក្រុមទាំងពីរ គឺខេមបូឌានថាយហ្គឺរ ធ្លាប់ចាញ់វេស្ទើនភ្នំពេញ ម្ដងគត់។ ខាងក្រោមជាទិន្នន័យសរុបរវាងក្រុមទាំងពីរ
– រដូវកាល ២០១៤ ថ្ងៃទី ០៦ ខែ កក្កដា ជើងទី២៖ វេស្ទើនភ្នំពេញ ១-០ ខេមបូឌានថាយហ្គឺរ
– រដូវកាល ២០១៥ ថ្ងៃទី ០៥ ខែ សីហា ជើងទី១៖ វេស្ទើនភ្នំពេញ ២-៣ ខេមបូឌានថាយហ្គឺរ
– រដូវកាល ២០១៥ ថ្ងៃទី ០៨ ខែ សីហា ជើងទី២៖ ខេមបូឌានថាយហ្គឺរ ៦-១ វេស្ទើនភ្នំពេញ
– រដូវកាល ២០១៦ ថ្ងៃទី ២០ ខែ ឧសភា ជើងទី១៖ ខេមបូឌានថាយហ្គឺរ ៦-០ វេស្ទើនភ្នំពេញ
– រដូវកាល ២០១៦ ថ្ងៃទី ២០ ខែ សីហា ជើងទី២៖ វេស្ទើនភ្នំពេញ ៣-៣ ខេមបូឌានថាយហ្គឺរ
ខេមបូឌានថាយហ្គឺរ កំពុងតែឈរនៅចំណាត់ថ្នាក់លេខ ៦ ដោយ ១០ ប្រកួតកន្លង ក្នុងនោះឈ្នះ ៣ ដង ស្មើរ ៥ ដង និងចាញ់ ២ ដង ដោយមាន ១៤ ពិន្ទុក្នុងដៃ ស្របពេលដែល វេស្ទើនភ្នំពេញ ប្រកួតបាន ១០ ដង ក្នុងនោះឈ្នះ ៣ ស្មើ ៣ និងចាញ់ ៤ មាន ១២ ពិន្ទុក្នុងដៃ ស្ថិតនៅលេខរៀងទី ៨ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០១៧៕
មតិយោបល់