ព័ត៌មានកីឡា

Ronaldinho ​នៅ​តែ​ជឿ​ថា Messi ​នឹង​ឈ្នះ​បាន Ballon d’Or ​ឆ្នាំ​នេះ

Ronaldinho បាននិយាយថាខ្លួនគាំទ្រឱ្យខ្សែប្រយុទ្ធ Lionel Messi ឈ្នះពានរង្វាន់ FIFA Ballon d’Or ក្នុងឆ្នាំ២០១៦នេះ មិនមែន Cristiano Ronaldo ឬ Neymar ឡើយ។

អតីតកីឡាករ Barcelona ខាងលើទទួលស្គាល់ថា Cristiano Ronaldo ពិតជាបានជួយជម្រើសជាតិព័រទុយហ្គាល់ឈ្នះពាន Euro 2016 និងក្លឹបអាជីព Real Madrid ឈ្នះពាន Champions League មែន ប៉ុន្តែរូបគេមិនសក្ដិសមឈ្នះពានកីឡាករល្អបំផុតលើលោកក្នុងឆ្នាំ ២០១៦នេះទេ។ ចំពោះហេតុផលគឺដោយសារតែ Messi ចេះលេងសហការគ្នាបានល្អជាមួយមិត្តរួមក្រុមទាំងអស់ ជាពិសេសរូបគេតែងតែបញ្ជូលបាល់ឱ្យគេស៊ុតថែមទៀត។

maxresdefault-1

ផ្ទុយពី Ronaldo ដែលបានបាល់ភាគច្រើនតែងតែព្យាយាមអូសស៊ុតខ្លួនឯង និងតែងតែបង្ហាញកាយវិការមិនសមរម្យនៅពេលដែលខ្លួនចាញ់ការប្រកួត ឬរកគ្រាប់បាល់មិនបាន។ ដោយនេះមិនមែនជាទង្វើរបស់កីឡាករល្អបំផុតនៅលើលោកទេ។

កីឡាករដែលជួយប្រេស៊ីលឈ្នះពាន FIFA World Cup 2002 បានបន្ថែមថាក្រោយពីកីឡាករ២នាក់នេះចូលនិវត្តន៍អស់ទៅ នោះសម័យកាលរបស់ Neymar នឹងឈានចូលមកដល់ហើយ ខណៈដែលពេលនេះរូបគេបានបង្ហាញសមត្ថភាពឱ្យគ្រប់គ្នាបានឃើញរួចជាស្រេច៕

 

 

 

 

 

មតិយោបល់