ព័ត៌មានកីឡា

ដឹងទេ! អតីតអ្នកប្រដាល់ខ្មែរនៅបារាំង ម្ចាស់ខ្សែក្រវាត់១៤គ្រឿង មានប្រវត្តិយ៉ាងណាខ្លះ?

អ្នកប្រដាល់ខ្មែរម្នាក់ដែលកំពុងរស់នៅប្រទេសបារាំងដែលមានឈ្មោះថា Albert Veera Chey Loum ដែលមានឈ្មោះខ្មែរហៅថា វីរៈ ធ្លាប់ឈ្នះខ្សែក្រវាត់ក្នុងអាជីពប្រដាល់រហូត ១៤គ្រឿង ហើយបច្ចុប្បន្នគឺជាគ្រូបង្វឹក។

ក្នុងអាជីពជាអ្នកប្រដាល់គេធ្លាប់ចេញទៅប្រកួតនៅប្រទេសជាច្រើនដូចជា ៖បារាំង , អង់គ្លេង , អាឡឺម៉ង់ , អ៊ីតាលី , អេស្ប៉ាញ , ព័រទុយហ្គាល់ , ឡាចជ្វា , ប៊ុលហ្គារី , ថៃ និង ខ្មែរ (ខេត្តបាត់ដំបង) ។ ប្រវិត្តនៃការប្រកួត ៧០ ដង ឈ្នះ ៦២ ចាញ់ ៨ និង ផ្តួលគួប្រកួតអោយសន្លប់ ២៣ ដង និង ធ្លាប់ឈ្នះខ្សែក្រវាត់ពិភពលោក ៣ ដង ខ្សែក្រវាត់ទ្វីបអឺរ៉ុប ៣ ដង ខ្សែក្រវាត់ក្នុងប្រទេសបារាំង ៨ ដង ហើយ ធ្លាប់ឈ្នះខ្សែក្រវាត់ នៅប្រទេសថៃ ផងដែរ ។

វីរៈ មានឪពុកឈ្មោះ លំ បូផា ជាអ្នកទីក្រុងភ្នំពេញ ម្តាយ ឈ្មោះ ចាន់ ធានី អ្នកខេត្តបាត់ដំបង ជាជនជាតិខ្មែរ បានផ្លាស់ប្តូទៅរស់នៅប្រទេសបារាំង ក្នុងឆ្នាំ ១៩៧៩ (សម័យ សង្គ្រាម ) ហើយ វីរៈកើត ក្នុងប្រទេសបាំង ក្នុងឆ្នាំ១៩៨២ ដោយសារឪពុក និង ពូ ជាអ្នកយល់ដឹងពីក្បាច់គុនបុរាណខ្មែរ បានចាប់ផ្តើមហ្វឹកហាត់ប្រដាល់ ជាមួយពួកគាត់តាំងពីអាយុ ៨ ឆ្នាំមកម្ល៉េះ និងចាប់ផ្តើមចេញប្រកួតអន្តរជាតិក្នុងឆ្នាំ ១៩៩០ ។

ក្រោយបញ្ចប់អាជីពឡើងសង្វៀននៅឆ្នាំ២០១៤ ដោយបានបើកក្លិបប្រដាល់ផ្ទាល់ខ្លួន ឈ្មោះថា Veera Boxing Gym នៅទីក្រុង បុកដូ ប្រទេសបារាំង ។

មតិយោបល់