ព័ត៌មានកីឡា

Bayern Munich បំបាក់តោខៀវ Chelsea ៣-២ នៅសឹង្ហបូរី (វីដេអូ)

ក្រុមយក្សអាឡឺម៉ង់ Bayern Munich បានយកឈ្នះក្រុមជើងឯកអង់គ្លេស Chelsea ៣-២ ក្នុងជំនួប International Champion Cup នៅប្រទេសសឹង្ហបូរី។

បើកការប្រកួតដំបូង​ ក្រុម Bayern Munich ធ្វើបានយ៉ាងល្អ ដោយមិនអាចឲ្យក្រុមតោខៀវ Chelsea តដៃជាមួយពួកគេ បានឡើយគិតត្រឹម ពាក់កណ្តាលផ្លូវនៃតង់ទី១ ។ ជាក់ស្តែងណាស់ លេងបានត្រឹម ៦នាទីប៉ុណ្ណោះ Bayern Munich អាចរកគ្រាប់បាល់បាន ១គ្រាប់ដោយការស៊ុតចូលទីពីចម្ងាយរបស់កីឡាករ Rifanha ។ ការប្រកួតមិនបណ្តោយឲ្យ ទៅមុខគ្មានប្រយោជន៍ឡើយ ខ្សែប្រយុទ្ធ Thomas Mueller របស់ក្រុម Bayern Munich បានបន្ថែម ២គ្រាប់ទៀត ដោយការស៊ុតបាល់ពីការបញ្ជូនរបស់ Ribery នៅនាទីទី ១២ និងស៊ុតពីចម្ងាយយ៉ាងល្អ នៅនាទីទី ២៧។

៣គ្រាប់នាំមុខនេះ មិនបានធ្វើឲ្យ Chelsea បាក់ទឹកចិត្តឡើយ ដោយអាចរកបាន ១គ្រាប់មកវិញនៅក្នុងម៉ោងបន្ថែមតង់ទី១ ដោយកីឡាករ Marcos Alonso ។ នៅក្នុងតង់ទី២ Chelsea បានធ្វើការវាយសម្រុកបន្តទៀត រហូតអាចរកបាន ១គករាប់ទៀត នៅនាទីទី ៨៥ ដោយខ្សែប្រយុទ្ធ Batshuayi ដែលលទ្ធផល ៣-២ នេះបានរក្សារហូតដល់ចប់ ៩០នាទី។

តោះមកទស្សនា ការប្រកួតរវាងក្រុម Bayern Munich និងក្រុម Chelsea ខាងក្រោមនេះ៖

//www.youtube.com/watch?v=0rSp4zUJbQk

មតិយោបល់