ព័ត៌មានកីឡា

២០ឆ្នាំហើយដែល Arsenal មិនដែលធ្លាក់ពីតំណែងក្រុមកំពូលតារាងទាំង ៤ ពេលនេះត្រូវបានបញ្ចប់

ក្រុមកាំភ្លើងធំ Arsenal បានធ្លាក់ពីក្រុមលំពូលតារាងទាំង ៤នៅ Premire League បើទោះបីជាឈ្នះ Everton ៣-១ ក្តីស្របពេលដែល Liverpool ឈ្នះ Middlesbrough ៣-០ និង Manchester City លុត Watford ៥-០។

នេះគឺជាប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់ Arsenal ដែលបានរបូតតំណែងក្រុមកំពូលតារាងទាំង៤ ក៍ដូចជាកៅអី Champion League នៅរដូវកាលក្រោយ។​ ២០ឆ្នាំមកហើយ ដែល Arsenal មិនដែលធ្លាក់ចេញពីក្រុមកំពូលតារាងទាំង៤ ឡើយ ក៍ប៉ុន្តែវាត្រូវបានកែប្រែ​ នៅរដូវកាលនេះ ដែល Arsenal ប្រឈមនឹងរឿងត្រដាបត្រដួសបែបនេះ។

នេះក៍ជាលើកទី ១ ផងដែរក្រផមការដឹកនាំរបស់លោក ​Arsene Wenger ដែលនាំឲ្យកាំភ្លើងធំ Arsenal ធ្លាក់មកលេងនៅ Europa League ក្នុងប្រវត្តិសាស្ត្ររបស់ក្លិប។ សរុបទាំង ៣៨ ប្រកួតនៅ Premire League ក្រុម Arsenal មាន ៧៥ ពិន្ទុឈរលេខរៀងទី ៥ ស្របពេលដែល Liverpool មាន ៧៦ ពិន្ទុឈរលេខរៀងទី ៤ និងក្រុម Manchester City មាន ៧៨ ពិន្ទុឈរលេខរៀងទី ៣។

រឿងរ៉ាវយ៉ាងណាទៀត សម្រាប់ Arsenal នៅមិនទាន់ចប់ឡើយ ដោយរង់ចាំតាមដានទាំងអស់គ្នាទៀត។

មតិយោបល់