ព័ត៌មានកីឡា

Bayern Munich ប្រកួតបើករដូវកាលឈ្នះក្រុម Leverkusen ៣-១(វីដេអូ)

ក្រុមការពារជើងឯក Bayern Munich ធ្វើបានយ៉ាងល្អ ក្នុងការប្រកួតបើករដូវកាល ដោយបានយកឈ្នះលើក្រុមខ្លាំង Bayer Leverkusen ៣-១ ក្នុងដីខ្លួនឯង។

នេះគឺជាការចាប់ផ្តើមដ៍ល្អមួយ សម្រាប់ក្រុម Bayern Munich ក្នុងនាមជាក្រុមការពារតំណែងជើងឯក នារដូវកាលថ្មីនេះ។ ជាក់ស្តែងណាស់ ក្រុម Bayern Munich ពិតជាមិនធ្វើឲ្យអ្នកគាំទ្ររបស់ពួកគេខកបំណងឡើយ ក្នុងការប្រកួតដំបូង នារដូវកាលថ្មីនេះ។ ក្នុងនោះដែរ ក្រុមដ៍ខ្លាំង គ្មានគូប្រៀប នីអាឡឺម៉ង់មួយនេះ បានយកឈ្ះលើក្រុម Leveekusen ៣-១។ ៣គ្រាប់របស់ក្រុម Bayern Munich រកបានដោយកីឡាករ Suele នៅនាទីទី ៩, កីឡាករ Tolisso នៅនសទីទី១៩ និងកសរទាត់បាល់ ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធឆ្នើម Robert Lewandowski នៅនាទីទី៥៣ ស្របពរលដែលក្រុម Leverkusen រកបាន១គ្រាប់សងវិញនៅនាទីទី ៦៥ ដោយកីឡាករ Mehmedi ។

ដូច្នេះហើយ ក្រុម Bayern Munich រកបាន៣ ពិន្ទុសម្រាប់សប្តាហ៍ទី១នេះ ខណៈក្រុម Leverkusen ត្រឡប់ទៅវិញមិនមានពិន្ទុក្នុងដៃឡើយ ។

ខាងក្រោមនេះជាការប្រកួតរវាងក្រុម Bayern Munich និងក្រុម Leverkusen៖

មតិយោបល់