ព័ត៌មានកីឡា

វេស្ទើនភ្នំពេញ នាំចូលកីឡាករ​ ៣ រូប ក្នុងថ្ងៃបិទទីផ្សារដោះដូរ

ក្នុងថ្ងៃបិទទីផ្សារដោះដូរ ក្លិបបាល់ទាត់ វេស្ទើនភ្នំពេញ បាននាំចូលកីឡាករ ៣ រូប មានដូចជា៖ ច្រឹង ច័ន្ទវីរៈ ​ទូច​ រ៉ូម៉ា និង Nelson Olatunde​ សម្រាប់​ត្រៀម​ប្រកួត​លីគ​កំពូល​កម្ពុជា​ជើង​ទី​២។

កីឡាករ​ ច្រឹង ច័ន្ទវីរៈ ​និង ទូច​ រ៉ូម៉ា​ មកលេង​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង ខណៈដែលកីឡាករទាំង ៣ នាក់នឹង​ចូលរួមជាមួយក្លិបវេស្ទើនភ្នំពេញ ​ដល់​ចប់​រដូវ​កាល​ឆ្នាំ​២០១៧នេះ។

បញ្ជាក់​ថា ​កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា Nelson ​ធ្លាប់​លេង​នៅ​ទ័ព​កាល​ឆ្នាំ​២០១៥ និង​​សម្រាក​ឆ្នាំ​២០១៦ ទើប​ត្រឡប់​មក​ចូល​ទីលាន​ជា​ថ្មី​រដូវ​កាល​​នេះ​វិញ​​ ដោយ​លេង​ឲ្យក្លិប​វេស្ទើន​ភ្នំពេញ៕

មតិយោបល់