ព័ត៌មានកីឡា

តោះមកទស្សនាវីដេអូហាយឡាយ ទ័ព យកឈ្នះក្រុម អូស្ត្រាលី ៤ទល់៣ ម្សិលមិញ

ក្រុមបាល់ទាត់ក្រសួងការពារជាតិ បានទទួលជ័យជម្នះក្នុងជំនួបបើកឆាកជាមួយក្រុម Adelaide United មកពីប្រទេសអូស្ត្រាលី នៃក្របខ័ណ្ឌលីគកំពូល(A-League) ដោយលទ្ធផល ៤ទល់៣ ម្សិលមិញ នៅក្នុងព្រឹត្តិការណ៍ពានរង្វាន់ Super Cup Asia 2018 ដែលប្រទេសឥណ្ឌូនេសុីធ្វើជាម្ចាស់ផ្ទះ។

ក្រសួងការពារជាតិ(ទ័ព) នឹងត្រូវជួបជាមួយក្រុមម្ចាស់ផ្ទះ PSM Makassar នៅវគ្គផ្តាច់ព្រ័ត្រ នឹងត្រូវធ្វើឡើងនាថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្អែកនេះ បន្ទាប់ពីទទួលជ័យជម្នះដូចគ្នាកាលពីម្សិលមិញ។ ពានរង្វាន់នេះមានក្រុមចូលរួមចំនួន ៤ ដូចជា៖ ក្រសួងការពារជាតិ (កម្ពុជា), PSM Makassar ( ឥណ្ឌូនេសុី ), Adelaide United ( អូស្ត្រាលី ) និង Home United FC ( សិង្ហបុរី )។

សូមបញ្ជាក់ថា សម្រាប់ក្រុមលេខ១ ទទួលបានទឹកប្រាក់ ១មឺុនដុល្លា លេខ២ទទួលបាន ៥ពាន់ដុល្លា លេខ៣ទទួលបាន ៣ពាន់ដុល្លា លេខ៤ទទួលបានរង្វាន់លួងចិត្ត​២ពាន់ដុល្លា៕

មតិយោបល់