ព័ត៌មានកីឡា

វេស្ទើនភ្នំពេញ ប្រកួតចាញ់ ក្រសួងការពារជាតិ យ៉ាងទក់សាច់ម្សិលមិញ

កាលពីរថ្ងៃ សៅរ៍ ទី ២៧ ខែ ឧសភា ឆ្នាំ ២០១៧ ក្រុមបាល់ទាត់វេស្ទើនភ្នំពេញ បានប្រកួតចាញ់ ក្រសួងការពារជាតិ ដល់ទៅ ១ទល់៥ ក្នុងសប្តាហ៍ទី ១២ នៃពានរង្វាន់លីគកំពូលកម្ពុជា នាពហុកីឡដ្ឋានជាតិ។

កីឡាករកូរ៉េខាងជើង ២ ជាអ្នករកគ្រាប់បាល់ឲ្យក្រុមក្រសួងការពារជាតិ ខ្សែបម្រើ KIM KYONG HUN ធ្វើបាន ៣ គ្រាប់ម្នាក់ឯងនៅនាទីទី ១៦, ៥៦​ និង ៥៧ ស្របពេលដែល CHOE MYONG HO រកបាន ២ គ្រាប់ដែរនៅនាទីទី ៦​ និង ៨៣ ខណៈដែល ១ គ្រាប់របស់វេស្ទើនរកបានដោយ OLANDIPUDO MICHEAL ABIODUN នៅនាទី​ ៧៤​ ។

ក្រុមក្រសួងការពារជាតិ អាចយកឈ្នះវិញខណៈដែលកាលពីជួបលើកមុនធ្វើមិនបានល្អ ដោយចាញ់ វេស្ទើនភ្នំពេញ នៅក្នុងដីរបស់ខ្លួន ២ទល់៣ ប៉ុន្តែលើកនេះអាចស្តាមុខម៉ាត់មកវិញ​ និងដណ្តើមបាន ៣ ពិន្ទុពីគូប្រកួត៕

មតិយោបល់