ព័ត៌មានកីឡា

ជប៉ុន និងកូរ៉េខាងត្បូង អាចឆ្លងផុតវគ្គនេះឬទេ?

ការប្រកួតពានរង្វាន់ FIFA World Cup U-20 ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ នឹងចាប់ផ្តើមនៅថ្ងៃនេះហើយ ខណះក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូង ទទួលក្រុម ព័រទុយហ្គាល់ និង ជប៉ុន ជួប វីណេហ្សូអេឡា។

ជាការពិតណាស់ នេះគឺជាការប្រកួតបើកឆាកក្នុងវគ្គ Play off ១៦ ក្រុមចុងក្រោយក្នុងព្រឹត្តិការណ៍ World Cup U-20 ដែលរៀបចំឡើងនៅប្រទេសកូរ៉េខាងត្បូង។ ជំនួបបើកឆាក រវាងជប៉ុន និងវីណេហ្សូអេឡា ចាប់ផ្តើមនៅម៉ោង ៣ រសៀលនេះ ស្របពេលដែល កូរ៉េខាងត្បូង ទទួល ព័រទុយហ្គាល់ នៅម៉ោង ៦ល្ងាច។

ជប៉ុន ហាក់ដូចជាពិបាកបន្តិច ព្រោះ វីណេហ្សូអេឡា ជាក្រុមខ្លាំង ដោយឈ្នះទាំង ៣ ប្រកួតនៅក្នុងពូល។ ទោះបីយ៉ាងណា ក៍ជប៉ុន ត្រូវប្រឹងប្រែងដើម្បីឡើងទៅកាន់វគ្គបន្តទៀត ព្រោះវាជាការប្រកួតលើទឹកដីអាស៊ីប៉ុណ្ណោះ។

ចំណែកកូរ៉េខាងត្បូងវិញ ក៍មានការព្រួយបារម្ភខ្លះដែរ ព្រោះពួកគេក៍ត្រូវទទួលក្រុមខ្លាំងព័រទុយហ្គាល់។ ថ្វីបើលេងក្នុងទឹកដីខ្លួនឯងតែ កូរ៉េខាងត្បូង មិនអាចប្រហែលបានឡើយ ព្រោះព័រទុយហ្គាល់ជាក្រុមមិនអាចប្រហែសបានឡើយ។ ចាំមើល តើជប៉ុន និងកូរ៉េខាងត្បូង អាចឆ្លងផុតវគ្គនេះឬយ៉ាងណា?

មតិយោបល់