ហ្វ៊ីលីពីនៈ កងកម្លាំងទាហាន ក្នុងប្រទេស ១០ នាក់ ត្រូវបានស្លាប់ នៅក្នុងការវាយប្រហារតាមអាកាស របស់រដ្ឋាភិបាល ជាមួយពួកសកម្មប្រយុទ្ធនៅទីក្រុង Marawi ភាគខាងត្បូងប្រទេស។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧។
រដ្ឋមន្ត្រីការពារជាតិលោក Delfin Lorenzana បាននិយាយថា « ទាហាន ០៨នាក់ បានរងរបួស នៅក្នុងឧប្បត្តិហេតុវាយប្រហារ កាលពីថ្ងៃពុធនេះផងដែរ ។
កាលចុងសប្តាហ៍មុនពួកសកម្មប្រយុទ្ធ បានអំពាវនាវទៅសម្ព័ន្ធមិត្តរដ្ឋអ៊ិស្លាមឲ្យចូលរួម នៅក្នុងការប្រយុទ្ធគ្នាតាមដងផ្លូវ ជាមួយកងទ័ពរដ្ឋាភិបាល ដែលបានស្លាប់មនុស្សជាង ១០០ នាក់។
គួរបញ្ជាក់ដែរថា កងកម្លាំងទ័ពអាកាសហ្វីលីពីន បានធ្វើការទម្លាក់គ្រាប់បែកច្រទ្បំ នៅទីក្រុង Marawi បានបណ្តាលឲ្យទាហាន ១០នាក់ស្លាប់ និង០៨នាក់ផ្សេងទៀតរងរបួស នៅក្នុងការប្រយុទ្ធប្រឆាំងក្រុមឧទ្ទាមភាគខាងត្បូង ដែលមានទំនោរគាំទ្រពួក ISIS៕

មតិយោបល់