ព័ត៌មានកីឡា

Real Madrid ត្រៀមចំណាយសម្រាប់នាំយក Hazard ១០០ លានផោន

នេះគឺជាពត៌មានថ្មីមួយ ដែលក្រុមយក្ស Real Madrid ហ៊ានចំណាយទឹកប្រាក់យ៉ាងសម្បើមក្នុងការនាំយកខ្សែបម្រើប្រយុទ្ធ Edin Hazard មកកាន់ Bernabue ។

Real Madrid បានត្រៀមរួចជាស្រេចក្នុងការចរចារ ជាមួយ Chelsea ដើម្បីទិញយក Hazard នៅពេលឆាប់ៗខាងមុខនេះ បើតាម The Sun បានឲ្យដឹងថា Real បានត្រៀមទឹកប្រាក់រហូតដល់ទៅ ១០០ លានផោន ដែលជាទឹកប្រាក់យ៉ាងច្រើន បំផុតសម្រាប់ ក្លិបយក្ស Real Madrid ក្នុងការទិញកីឡាករនៅរដូវក្តៅខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា ការនាំយក Hazard មកកាន់ Bernabue ធ្លាប់ត្រូវបានកីឡាករឆ្នើម Cristiano Ronaldo ព្យាយាម មិនឲ្យក្លិបនាំយកមកឡើយ ប៉ុន្តែខាងក្លិប ហាក់មិនខ្វល់ខ្វាយនឹងបញ្ហានេះឡើយ ដោយលោក Zidane កំពុងតែត្រៀមចរចារជាមួយ Chelsea។

The Sun ដដែលបានបន្ថែមទៀតថា វត្តមានរបស់ Hazard អាចនឹងមកជំនួសតារាឆ្នើម ៣ រូបរបស់ Real Madrid ដូចជា Gareth Bale ដែលកំពុងលេចលឺពត៌មានចាកចេញទៅកាន់ Man Utd, Karim Benzema ក៍ស្រពិកស្រពិលនឹងអនាគត់ ខណះ Cristiano Ronaldo គំរាមចាកចេញ ប្រសិនបើ Real ទិញ Hazard។ នេះគ្រាន់ជា ប្រភពរបស់ The Sun ប៉ុណ្ណោះ រឿងរ៉ាវយ៉ាងណាៗ ត្រូវរង់ចាំការប្រកួត Champion League នៅយប់ថ្ងៃសៅរ៍នេះ បញ្ចប់សិន។

មតិយោបល់