នៅក្នុងរាត្រីនេះ ក្រុមកាំភ្លើងធំ Arsenal នឹងត្រូវប្រកួតជាមួយក្រុមតោខៀវ Chelsea ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup។
Arsenal កំពុងតែស្រេកឃ្លានយ៉ាងខ្លាំងក្នុងការឈ្នះពាន FA Cup បន្ទាប់ពីការបញ្ចប់រដូវកាលមិនបានល្អសោះឡើយ ចំណែក Chelsea វិញក៍ត្រូវការឈ្នះពាននេះដែរ ព្រោះថា វាគឺជាមហិច្ចតារបស់ក្លិប ដែលចង់ឈ្នះពាន ២ ក្នុងមួយរដូវកាល។
ចំណែកប្រវត្តិនៃការឈ្នះពាន FA Cup នេះវិញគឺ ក្រុម Arsenal ធ្លាប់ឈ្នះចំនួន ១២លើក និងក្រុមតោខៀវ Chelsea ធ្លាប់ឈ្នះតែ ៧លើកប៉ុណ្ណោះ។ Arsenal បានឈ្នះ FA Cup ២លើកចុងក្រោយ នៅឆ្នាំ ២០១៤ ដោយឈ្នះ Hull City ៣-២ នៅម៉ោងបន្ថែម និងឆ្នាំ ២០១៥ ឈ្នះក្រុម Aston Villa ៤-០ នៅវគ្គផ្តាច់ព្រ័ត្រ។ ចំណែក Chelsea វិញ បានឈ្នះពាន FA Cup ចុងក្រោយនៅឆ្នាំ២០១២ ដោយបានយកឈ្នះក្រុមហង្សក្រហម Liverpool ២-១ ក្លាយជាជើងឯក។
គួរបញ្ជាក់ផងដែរថា ក្រុមទាំង២ ធ្លាប់ជួបគ្នានៅក្នុងវគ្គផ្តាច់ព្រ័ត្រតែមួយលើកគត់កាលពីឆ្នាំ ២០០២ ខណះក្រុម Arsenal បានយកឈ្នះ ២-០។ ដូច្នេះហើយ ក្រុមទាំង២ នឹងត្រូវប្រឹងប្រែងបន្ថែម ដើម្បីឈ្នះពានដ៍សំខាន់មួយនេះ។
មតិយោបល់