នៅរដូវកាលក្រោយនេះ ក្រុមទាំង៥ នៅក្របខ័ណ្ឌ Premire League បានសម្លឹងឃើញពីជោគជ័យរបស់ក្រុមយក្ស Real Madrid ក្នុងលំនាំដែលពួកគេត្រូវតែពង្រឹងនៅរដូវកាលក្រោយ។
Chelsea, Tottenham, Manchester City, Manchester United និងក្រុម Liverpool បានត្រៀមខ្លួនរួចជាស្រេចក្នុងការលេងក្នុងក្របខ័ណ្ឌ UEFA Champion League រដូវកាលក្រោយ។ ជ័យជម្នះយ៉ាងត្រចះត្រចង់ ដែលក្រុមយក្ស Real Madrid បានទទួលនារដូវកាលនេះ គឺជាមេរៀនមួយដែលក្រុមទាំង ៥នៅអង់គ្លេសគួរតែរៀនតាម ព្រោះថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមដែលមកពីអង់គ្លេសលេតមិនបានល្អឡើយនៅ Champion League ។
Talk Sports បានឲ្យដឹងថា Real Madrid គឺជាក្រុមគម្រូមួយ ដែលក្រុមនៅអង់គ្លេសគួរតែយកគម្រូតាម ជាក់ស្តែងទម្រង់លេង យ៉ាងល្អដែលក្រុមយក្សមួយនេះ បានធ្វើនៅក្នុងជំនួបជាមួយ Juventus ស្រាប់។ គួរបញ្ជាក់ផងដែរថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមនៅអង់គ្លេសធ្វើមិនបានល្អឡើយនៅ Champion League ខណះឆ្នាំ ២០១៦ Manchester City បានឡើងត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងរដូវកាលនេះ Leicester City ធ្វើបានត្រឹមវគ្គ ៨ក្រុមចុងក្រោយ។
នៅរដូវកាលក្រោយ ក្រុម Chelsea, Tottenham, Man City និង Man Utd ត្រូវឡើងដោយស្វ័យប្រវត្តិទៅកាន់វគ្គចែកពូល ខណះក្រុមហង្សក្រហម Liverpool ត្រូវលេងវគ្គ Play Off នៅពេលខាងមុខនេះ។
មតិយោបល់