អាមេរិកៈ តុលាការឧទ្ធរណ៍ក្រុងវ៉ាស៊ីនតោន បានសម្រេចចិត្តរារាំងការកែសម្រួល បទបញ្ជាហាមឃាត់ការធ្វើដំណើរ របស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ លើប្រជាជនភាគច្រើនជាមូស្លីម មកពីជាតិសាសន៍ទាំងប្រាំមួយប្រទេស។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧។
សេចក្តីសម្រេចរបស់តុលាការលើករណីនេះ បានធ្វើទ្បើងដោយរដ្ឋហាវ៉ៃ ដែលជាចៅក្រមបណ្តឹងឧទ្ធរណ៍ បានរកឃើញថា ការអនុវត្តបទបញ្ជានេះ បានរំលោភលើច្បាប់អន្តោប្រវេសន៍ ដែលមានស្រាប់នៅក្នុងប្រទេស។
វាជាការបរាជ័យទៀតហើយ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី ដើម្បីឲ្យបទបញ្ជាហាមឃាត់នេះ អាចអនុវត្តបានតាមការសន្យាជាមួយអ្នកគាំទ្ររបស់លោកផងដែរ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អគ្គរដ្ឋអាជ្ញាលោក Jeff Sessions បាននិយាយថា « លោកមិនយល់ស្របជាមួយនឹង សេចក្តីសម្រេចនេះទ្បើយ»។
ដោយលោកអះអាងថា « បញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ត្រាំ គឺជាការល្អប្រសើរ ដើម្បីរក្សាប្រទេសយើង ឲ្យមានសុវត្ថិភាព»។
ក្នុងនោះលោកបានបន្ថែមថា «តាមរយៈការវាយប្រហារភេរវកម្មថ្មីៗនេះ បានបញ្ជាក់យ៉ាងច្បាស់ អំពីការគំរាមកំហែង ដល់ប្រទេសជាតិរបស់យើងប្រាកដណាស់ ហេតុដូចនេះ ជម្លោះអាចនឹងបញ្ចប់បាន គឺកំពុងអាស្រ័យទៅលើការសម្រេចចិត្ត នៅក្នុងតុលាការកំពូលរបស់អាមេរិក។
គួរបញ្ជាក់ដែរថា បទបញ្ជារបស់លោក ត្រាំ បានហាមឃាត់លើប្រជាជនភាគច្រើនជាមូស្លីមមកពីបណ្ដាប្រទេសដូចជា អ៊ីរ៉ង់, លីប៊ី, ស៊ីរី, សូម៉ាលី, ស៊ូដង់ និងប្រទេសយេម៉ែន មិនឲ្យចូលមកក្នុងសហរដ្ឋអាមេរិករយៈពេល ៩០ថ្ងៃ៕
មតិយោបល់