ព័ត៌មានកីឡា

Son កំពុងតែជាក្តីកង្វល់សម្រាប់ Tottenham

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Son Heung-min កំពុងតែបង្កនូវការភ័យព្រួយយ៉ាងខ្លាំងសម្រាប់ក្រុម Tottenham Hotspur បន្ទាប់ពីកីឡាកររូបនេះ រងនូវបញ្ហាបាក់កដៃ។

កីឡាករជម្រើសជាតិកូរ៉េខាងត្បូងរូបនេះ បានបាក់កដៃ នៅក្នុងការប្រកួត ជម្រុះ FIFA World Cup ប្រចាំតំបន់អាស៊ីជាមួយជម្រើសជាតិកាតា កាលពីប៉ុន្មានថ្ងៃមុននេះ។ ការបាក់កដៃរបស់ Son នេះដែរ បានកើតឡើងនៅក្នុងនាទីទី ៣៥ ដោយប៉ះទង្គិចជាមួយកីឡាករ Mohammed Musa។ បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យនៅ កូរ៉េខាងត្បូងបានឲ្យដឹងថា របួសរបស់ Son ហាក់មិនសូវធ្ងន់ធ្ងរប៉ុន្មានទេ តែកីឡាករវ័យ ២៤ ឆ្នាំរូបនេះ ត្រូវការសម្រាកច្រើនថ្ងៃបន្តទៀត ជាពិសេស គឺមិនអាចចូលលេងបាល់បានវិញឡើយ ដោយរង់ចាំរបួសរបស់គេជាសិន។

ដោយហេតុនេះហើយ វាគឺជារឿងដ៍ព្រួយបារម្ភមួយសម្រាប់ក្រុម Tottenham ដែលកំពុងតែអ៊ុតមើលពីបញ្ហារបួសរបស់ Son ព្រោះនៅថ្ងៃទី៣ ខាងមុខនេះក្រុមរងជើងឯក Premire League នេះ នឹងចាប់ផ្តើមការប្រកួតលក្ខណះមិត្តភាពអន្តរជាតិហើយ។ ដូច្នេះហើយ វត្តមានរបស់កីឡាករ Son Heung-min ពិតជាសំខាន់ខ្លាំងណាស់សម្រាប់ Spur។

មតិយោបល់