ព័ត៌មានអន្តរជាតិ

ស្លាប់ ០៨ នាក់ និងរបួស ៦៥នាក់ បន្ទាប់ពីការផ្ទុះដ៏ខ្លាំងមួយ នៅសាលាមត្តេយ្យប្រទេសចិន

ចិនៈ ករណីផ្ទុះដ៏ខ្លាំងមួយ នៅសាលាមត្តេយ្យ ភាគខាងកើតនៃប្រទេសចិន បានសម្លាប់មនុស្ស ០៨ នាក់ និង៦៥ នាក់ទៀត​រងរបួស។ បើតាមរូបភាពប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានបង្ហាញឲ្យឃើញពីស្ថានភាព ជនរងគ្រោះបានដួលសន្លប់ ដោយមានរាងកាយប្រឡាក់ឈាម។ នេះបើយោងតាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។

ប៉ូលិសនៅទីក្រុងស៊ូចូវ បាននិយាយថា ហេតុការណ៍នេះ បានកើតទ្បើងនៅច្រកទ្វារសាលាមត្តេយ្យ វេលាម៉ោងប្រមាណ ៤ និង៥០នាទីល្ងាចថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុង​តំបន់)។

តាមរយៈរូបភាពដែលបានង្ហាញ ជនរងគ្រោះនៅក្នុងករណីនេះ គឺសម្លៀសបំពាក់របស់ពួកគេ ត្រូវបានដាច់រហែក និងឃើញស្រ្តីម្នាក់ឱបកូនយំ ដោយទទួលរងនូវការឈឺចាប់ខ្លាំង។

គួរបញ្ជាក់ដែរថា រដ្ឋាភិបាលចិន បានបញ្ជាឲ្យបើកការស៊ើបអង្កេត អំពីមូលហេតុដែលបង្កឲ្យមានការផ្ទុះដ៏ខ្លាំងក្លានេះ ព្រមទាំងជំរុញឲ្យកងកម្លាំងចុះត្រួតពិនិត្យសន្តិសុខឲ្យបានល្អប្រសើរ ដើម្បីការពារសុវត្ថិភាពជូនប្រជាជន៕

មតិយោបល់