ព័ត៌មានកីឡា

មន្ទិលសង្ស័យជាច្រើនត្រូវបានបញ្ចប់ក្រោយ Real Madrid យល់ព្រមសំណើរ ៦៥ លានផោន

ការចុះផ្សាយចុងក្រោយបំផុតរបស់ Mirror បានឲ្យដឹងថា ក្រុមយក្ស Real Madrid បានយល់ព្រមសំណើររបស់ក្រុមបីសាចក្រហម Manchester United ក្នុងទំហំទឹកប្រាក់ ៦៥ លានផោន ដើម្បីនាំយក Alvaro Morata ទៅអង់គ្លេស។
មានពាក្យចរចាមអារាមជាច្រើនទាក់ទង ទៅនឹងអនាគត់របស់ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ Alvaro Morata។

ជាក់ស្តែងមានប្រភពមួយចំនួនបានបញ្ជាក់ថា Real Madrid បដិសេធសំណើរជាង ៦០ លានផោន របស់ Man Utd ដោយទាមទាររហូតដល់ទៅ ៩០ លានផោន ឲ្យដូចទៅនឹងខ្សែប្រយុទ្ធ Gonzalo Higuain ដែលផ្ទេរពី Napoli ទៅកាន់ Juventus កាលពីរដូវកាលមុន។ យ៉ាងណាក៍ដោយ នេះគ្រាន់តែជាពាក្យចរចាមអារាមប៉ុណ្ណោះ ព្រោះថា ក្រុម Real Madrid បានយល់ព្រមលក់ Morata ឲ្យទៅ Man Utd នៅក្នុងតម្លៃ ៦៥ លានផោនទៅហើយ នេះបើយោងតាមការចុះផ្សាយចុងក្រោយរបស់ Mirror ។

ការបំបាត់ចោលនូវពាក្យចរចាមអារាម រវាងក្រុមទាំង ២ នឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះហើយ ខណះ Alvaro Morata បានត្រៀមខ្លួនរួចជាស្រេចក្នុងការទៅកាន់ Manchester United ដើម្បីចុះហត្ថលេខាប៉ុណ្ណោះ។ ដូច្នេះហើយ យើងត្រូវរង់ចាំមើលទាំងអស់គ្នា នៅសប្តាហ៍ក្រោយនេះ ថាខ្សែប្រយុទ្ធវ័យក្មេង Alvaro Morata ពិតជាចុះកុងត្រាជាមួយបីសាចក្រហមមែន ឬក៍យ៉ាងណា?

មតិយោបល់