ក្រោយពីលេចលឺនូវពត៌មាន ទាក់ទងនឹងការមិនសប្បាយចិត្តរបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ចំពោះច្បាប់នៅអេស្ប៉ាញទាក់ទងនឹងរឿងពន្ធនោះ បានធ្វើឲ្យក្លិបនៅអង់គ្លេស មានការសប្បាយចិត្តយ៉ាងខ្លាំង។
វាជារឿង ដ៍សប្បាយចិត្តបំផុតសម្រាប់ក្លិបធំៗនៅអង់គ្លេស ដែលទទួលនូវដំណឹងនៃការមិនសប្បាយចិត្តរបស់ Ronaldo ក្នុងការប្រកបអាជីពនៅអេស្ប៉ាញ។ ជាការពិតណាស់ Ronaldo កំពុងតែធុញថប់ នឹងបញ្ហាគេចពន្ធលុយ ដែលត្រូវបានរាជអាជ្ញាអេស្ប៉ាញកំពុងចោទប្រកាន់។ នៅក្នុងបញ្ហានេះ Ronaldo ក៍បានបង្ហាញនូវអារម្មណ៍ចង់ចាកចេញពីលីគកំពូលអេស្ប៉ាញនេះ ដោយសារតែ ការមិនពេញចិត្ត នឹងច្បាប់រញ៉េរញ៉ៃនេះ។ ក៍ប៉ុន្តែ សម្រាប់ក្លិបនៅអង់គ្លេសវិញ បែរជាមានការសប្បាយចិត្តយ៉ាងខ្លាំងទៅវិញ ដោយពួកគេរំពឹងថា ការសម្រេចចិត្តចាកចេញពីអេស្ប៉ាញ របស់ Ronaldo នឹងក្លាយជាកាដូពិសេសសម្រាប់ លីគកំពូលអង់គ្លេស។
ការរំពឹងបែបនេះ ដោយសារតែ ក្រៅពីអេស្ប៉ាញ គឺអង់គ្លេសនេះហើយ ជាកន្លែងដ៍ប្រសើរសម្រាប់កីឡាករល្បីៗ។ ហើយក្លិបដែលរីករាយបំផុតនោះគឺ Manchester United ដែលជាអតីតក្លិបចាស់ របស់ Ronaldo ចំណែកខ្សែប្រយុទ្ធស្លាបរូបនេះ ក៍នៅតែពេញចិត្ត និងស្រឡាញ់ Man Utd ដែរ។



មតិយោបល់