ព័ត៌មានកីឡា

Russia បើកឆាកឈ្នះ New Zealand

ក្រុមម្ចាស់ផ្ទះ Russia បានបើកឆាកការប្រកួតយ៉ាងអស្ចារ្យ ក្រោយពីយកឈ្នះក្រុមមកពីតំបន់អូសេអានី New Zealand ២-០ កាលពីយប់មិញ។

ការប្រកួតបើកឆាក ពានរង្វាន់ Confederation Cup ដែលរៀបចំឡើងនៅក្នុងប្រទេស Russia បានចាប់ផ្តើមហើយ កាលពីយប់មិញនេះ ខណះក្រុមម្ចាស់ផ្ទះ Russia បានយកឈ្នះលើក្រុម New Zealand ២-០។ ២គ្រាប់របស់ ក្រុមម្ចាស់ផ្ទះរកបានដោយ ការស៊ុតបញ្ចូលទីខ្លួនឯងរបស់កីឡាករ Boxall នៅនាទីទី ៣១ និងការស៊ុតបញ្ចូលទីនៅនាទីទី ៦៩ ដោយកីឡាករ Smolov ។ ដូច្នេះហើយ Russia កំពុងមាន ៣ពិន្ទុនាំមុខជាបណ្តោះអាសន្នសិន ខណះ Portugal និង Mexico ត្រូវប្រកួតនៅយប់នេះ ក្នុងពូល A ដូចគ្នា។ ចំណែកនៅពូល B វិញ មានក្រុម Chille, Australia, Germany និង Cameroon។

គួរបញ្ជាក់ផងដែរថា ការប្រកួតនេះសុទ្ធសឹងជា ក្រុមម្ចាស់ជើងឯកមកពីគ្រប់ទ្វីបទាំងអស់ដោយ Russia លេងក្នុងនាមម្ចាស់ផ្ទះ World Cup 2018, New Zealand ម្ចាស់ជើងឯកអូសេអានី, Portugal ម្ចាស់ជើងឯកទ្វីបអឺរ៉ុប, Mexico ម្ចាស់ជើងឯកអាមេរិកខាងជើង, Germany ម្ចាស់ជើងឯក World Cup កាលពីឆ្នាំ ២០១៤, Australia ម្ចាស់ជើងឯកទ្វីបអាស៊ី, Chile ម្ចាស់ជើងឯកអាមេរិកខាងត្បូង និង Cameroon ម្ចាស់ជើងឯកទ្វីបអាហ្វ្រិក។

មតិយោបល់