ព័ត៌មានកីឡា

បឹងកេត ជ្រុះចេញពីពានរង្វាន់ RHB Singapore Cup 2017 ត្រឹមវគ្គ៨ក្រុមចុងក្រោយ (វីដេអូ២)

កាលពីថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០១៧ ម្សិលមិញ ក្រុមបាល់ទាត់ បឹងកេត របស់កម្ពុជា បានយកឈ្នះលើក្រុម Global Cuba FC របស់ហ្វីលីពីន ដោយលទ្ធផល ២ទល់១ នាទីលានកីឡដ្ឋាន Jalan Besar Stadium ក្នុងជំនួបជើងទី២ នៃពានរង្វាន់ RHB Singapore Cup 2017 ។

ក្រុមរបស់ហ្វីលីពីនបានធ្វើនាំមុខមុនត្រឹមតែរយៈពេល ៤ នាទី នៃវគ្គទី១ ដោយកីឡាករ Salenga ខណៈដែលក្រុមរបស់កម្ពុជាបានធ្វើការវាយបកវិញភ្លាមៗ ដោយកីឡាករ ឃួន ឡាបូរ៉ាវី នៅនាទីទី ១០ ឈានចូលដល់វគ្គទី២ នៅនាទី ៦៥ កីឡាករ Esoh Omogba រកបាន១គ្រាប់ ធ្វើឲ្យបឹងកេតទទួលបានជ័យជម្នះ ២ទល់១ លើក្រុម Global Cuba FC ។

សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ នៅជើងទី១ បឹងកេត បានចាញ់ Global Cuba FC ដោយលទ្ធផល ១ទល់៣ ដូច្នេះសរុបលទ្ធផលទាំង២ជើងបឹងកេត ចាញ់ Global Cuba FC ដោយលទ្ធផល ៣ទល់៤ ធ្វើឲ្យក្រុមជើងឯករដូវកាលមុនរបស់កម្ពុជាធ្លាក់ចេញត្រឹមវគ្គ៨ក្រុមចុងក្រោយនេះ៕

ខាងក្រោមនេះជាការប្រកួត ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ នៅជើងទី១៖

https://www.youtube.com/watch?v=YdzqgGabCxs

ខាងក្រោមនេះជាការប្រកួត ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ជើងទី២៖

https://www.youtube.com/watch?v=GV44IdVmsZs

មតិយោបល់