ព័ត៌មានកីឡា

ភាពខុសគ្នារវាង Ramos និង Ronaldo ក្នុងការនាំយកកីឡាករចំណូលថ្មី របស់ Real Madrid

បន្ទាប់ពីក្រុម Real Madrid បានបើកទ្វារ Bernabeu ក្នុងការនាំយកកីឡាករចំណូលថ្មី មកពង្រឹងក្លិប យើងសង្កេតឃើញថា រវាងប្រធានក្រុម Real Madrid កីឡាករ Sergio Ramos និង កំពូលតារាស៊ុត Cristiano Ronaldo មានលក្ខណៈខុសគ្នា សម្រាប់ការទទួលកីឡាករថ្មី របស់ក្លិប។

ជាក់ស្តែងណាស់ សម្រាប់ខ្សែការពារដ៍ឆ្នើម និងជាប្រធានក្រុម អធិរាជស Real Madrid កីឡាករ Sergio Ramos តែងតែចេញមកមកស្វាគមន៍វត្តមាន​របស់កីឡាករដែល Real Madrid គ្រោងទិញ និងកំពុងតាមប្រមាញ់ជានិច្ច ដូចជាកាលពីរដូវក្តៅកន្លងមក Real Madrid តាមប្រមាញ់ Kylain Mbappe, Eden Hazard និងចុងក្រោយនេះ ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ជាដើម។ ក្នុងនោះដែរ Ramos មិនដែលជំទាស់ នូវបំណងរបស់ក្រុមឡើយ ខ្សែការពារដ៍ឆ្នើមរូបនេះ ស្វាគមន៍ ជានិច្ចចំពោះវត្តមានកីឡាករចំណូលថ្មីទាំងអស់ ឲ្យតែមានសមត្ថភាពមកលេងនៅ Real Madrid ។

យ៉ាងណាវិញ សម្រាប់ខ្សែប្រយុទ្ធដ៍មុតស្រួច Cristiano Ronaldo ហាក់មានភាពផ្ទុយស្រឡះ ពី Sergio Ramos ​ក្នុងពេលដែល Real Madrid ចង់បានកីឡាករចំណូលថ្មី​នោះ។ ជាក់ស្តែងណាស់ នៅខណៈពេលនេះ Ronaldo ហាក់មិនចង់ឲ្យ Real Madrid នាំយក Harry Kane មកកាន់ក្លិបឡើយ ដលដូចទៅនឹងការបដិសេធ មិនឲ្យ Real Madrid នាំយក Eden Hazard អ៊ីចឹង ដោយគម្រាមចាកចេញពីក្លិបយក្សអេស្ប៉ាញមួយនេះ។ ការធ្វើបែបនេះ Ronaldo ទំនងជាចង់ធ្វើជា Super Star តែឯង ដោយមិនចង់ឲ្យកីឡាករណាម្នាក់ជំនួសខ្លួនឡើយ ព្រោះថានៅ Real Madrid បច្ចុប្បន្ននេះ មិនទាន់មានកីឡាករណាជំនួស Ronaldo បានឡើយ។

ក៍ប៉ុន្តែ សម្រាប់កីឡាករចំណូលថ្មីវិញ ដូចជា Harry Kane ប្រហែលជាមិនអាចមើលរំលងឡើយ ដោយសារកីឡាករអង់គ្លេសរូបនេះ ជាតារាស៊ុតដ៍ឆ្នើម ទំនងជាអាចធ្វើឲ្យ Ronaldo ធ្លាក់កូដក៍ថាបាន។ ម្យ៉ាងវិញទៀតនោះ Ronaldo កាន់តែមានវ័យចាស់ជាងមុន ខណះ Harry Kane នៅក្មេងល្ហក់ ដែលអាចធ្វើឲ្យ Ronaldo របូតតំណែង Super Star នៅ Real Madrid ជាហេតុធ្វើឲ្យ Ronaldo តែងតែជំទាស់នឹងការទិញកីឡាករថ្មី ដែលអាចប្រជែងជាមួយគេ។

ដូច្នេះហើយ រវាង Sergio Ramos និង Cristiano Ronaldo ថ្វីបើលេងក្នុងក្រុម​ជាមួយគ្នា តែកីឡាករទាំង២ មានគំនិតមិនដូចគ្នាឡើយ ក្នុងពេលដែល Real Madrid សម្លឹងឃើញកីឡាករណាម្នាក់នោះ។

មតិយោបល់