ព័ត៌មានកីឡា

Legends របស់ Barcelona ប្រកួតចាញ់ Legends របស់ Man Utd ៣-១ ក្នុងដីខ្លួនឯង

អ្នកទស្សនាជាច្រើន បានរង់ចាំមើលការប្រកួត Legends របស់ក្កិបល្បីទាំង២ គឺ Barcelona និង Man Utd ពិតជាមិនខុសបំណងឡើយ ដោយការប្រកួតប្រកបដោយភាពជក់ចិត្តយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ។

យ៉ាងណាវិញ ក្រុមម្ចាស់ផ្ទះ Barcelona ហាក់មានការសោកស្តាយយ៉ាងខ្លាំង ដោយមិនអាចយកឈ្នះក្រុមភ្ញៀវ បានបែរជាត្រូវក្រុមភ្ញៀវ Manchester United លុតបញ្ច្រាស់វិញ ៣-១ ។ ៣គ្រាប់របស់ក្រុម Man Utd រកបានដោយកីឡាករជើងចាស់ Blomqvist នៅនាទីទី១៤, Poborsky នៅនាទីទី៥៧ និងកីឡាករ Yorke នៅនាទីទី ៧៧។ ចំណែកក្រុមម្ចាស់ផ្ទះ Barcelona វិញរកបានត្រឹម ១គ្រាប់នៅចុងម៉ោងនាទីទី​ ៩០ ដោយកីឡាករវ័យចំណាស់ Dehu។

ដូច្នេះហើយ ការប្រកួតមិត្តភាពរវាង Legends ដែលយើងស្គាល់ថា កីឡាករវ័យចំណាស់ឆ្នើមៗ របស់ក្លិបទាំង២ គឺ Barcelona បានរងបរាជ័យ ក្រោមស្នាដៃក្រុមភ្ញៀវ Manchester United ៣-១។

ខាងក្រោមនេះជាវីដេអូ នៃសកម្មភាពប្រកួត Legends រវាងក្រុម Barcelona និងក្រុម Manchester United៖

https://www.youtube.com/watch?v=zztmehbAhtY

មតិយោបល់