ព័ត៌មានកីឡា

Real រកបានខ្សែប្រយុទ្ធវ័យក្មេងប្រេស៊ីលមួយរូបទៀតហើយ

ក្រុមស្តេចស Real Madrid ហាក់ដូចជាកំពុងតែចាប់អារម្មណ៍ កីឡាករវ័យក្មេង នៅលីគកំពូលរបស់ប្រេស៊ីលយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Daily Star បានឲ្យដឹងថា ក្រុម Real Madrid បានទទួលជោគជ័យក្នុងការនាំយកខ្សែប្រយុទ្ធប្រេស៊ីល វ័យ១៧ឆ្នាំ Rodrigo Rodriguez ពីក្រុម Gremio Novorizontino ។ Rodrigo Rodriguez បានចុះកុងត្រារយៈពេល ៦ឆ្នាំជាមួយក្រុម Real Madrid ខណៈកីឡាកររូបនេះត្រូវបានក្លិប Palmeiras ខ្ចីជើងរយៈពេល១ឆ្នាំ ក្នុងការយកទៅលេងពានរង្វាន់ FIFA Under-17 Club World Cup ។

ម្យ៉ាងវិញទៀត Real Madrid មិនទាន់អាចនាំយកខ្សែប្រយុទ្ធប្រេស៊ីល រូបនេះបានឡើយ ដោយរង់ចាំរហូតដល់ Rodrigo Rodriguez គ្រប់អាយុ ១៨ឆ្នាំសិន។ នេះគឺជាលើកទី២ ហើយសម្រាប់ក្រុម Real Madrid ក្នុងការទិញកីឡាករប្រេស៊ីល ដែលមិនទាន់គ្រប់អាយុបែបនេះ ដែលនេះសបញ្ជាក់ឲ្យឃើញថា ការបរាជ័យប្រជែង Neymar ជាមួយ Barcelona កាលពីលើកមុន ជាហេតុជម្រុញឲ្យ Real Madrid សម្លឹងឃើញ កីឡាករវ័យក្មេងរបស់ប្រេស៊ីល ជំនាន់ក្រោយៗនេះ ដើម្បីយកមកប្រើនៅពេលខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ប្រភព Daily Star មិនបានទម្លាយឲ្យដឹងពីតម្លៃខ្លួន ដែលក្រុម Real Madrid ទិញយក Rodrigo Rodriguez ពីក្រុម ីGremio Novorizontino ឡើយ។

មតិយោបល់