ខ្សែបម្រើប្រយុទ្ធប្រេស៊ីល Philippe Coutinho នឹងត្រូវចាកចេញទៅក្រុម Barcelona នៅរដូវក្តៅក្រោយនេះ តែមុននឹងចាកចេញរូបគេចង់ជួយឲ្យក្រុមហង្សក្រហម Liverpool វិលទៅរកអតីតកាលសិន។
បន្ទាប់ពីប្រកួតស្មើ ២ប្រកួតជាប់ៗគ្នា នៅក្របខ័ណ្ឌ UEFA Champion League កន្លងមក ខ្សែបម្រើប្រយុទ្ធដ៍ឆ្នើម Philippe Coutinho នឹងព្យាយាមធ្វើយ៉ាងណាឲ្យ Liverpool វិលទៅកាន់ភាពល្អប្រសើរដូចពេលអតីតកាលវិញ។ បើតាម ESPN reports បានឲ្យដឹងថា Coutinho នឹងសហការជាមួយមិត្តរួមក្រុមទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យក្រុមហង្សក្រហមវិលទៅរកអតីតកាលដ៍ខ្លាំងក្លារបស់ក្លិបវិញ។ ជាការពិតណាស់ ក្លុបបានយល់ព្រមលក់ រូបគេទៅឲ្យ Barcelona នៅរដូវក្តៅក្រោយហើយ ក៍ប៉ុន្តែមុនចាកចេញ Coutinho ចង់សាងសមិទ្ធផល មួយចំនួនទុកឲ្យក្រុម Liverpool ក្នុងនាមជាកីឡាកររបស់ក្លិបម្នាក់។
ប្រភពខាងលើដដែល បានឲ្យដឹងបន្ថែមទៀតថា ការឈ្នះពាន Champion League គឺជាក្តីស្រម៉ៃដ៍ធំ របស់ Coutinho ថ្វីបើការចាប់ផ្តើម ២ប្រកួតកន្លងមកមិនប្រសើរក៍ដោយ តែ Coutinho នៅតែជឿជាក់ថា Liverpool នឹងធ្វើបានល្អនៅប្រកួតបន្ទាប់ទៀត។ ដូច្នេះហើយ Philippe Coutinho ចង់ឃើញ Liverpool ក្លាយជាក្រុម ដ៍ខ្លាំងមួយ នៅក្រោយពេលដែលរូបគេចាកចេញទៅកាន់ក្លិបថ្មីមួយទៀត។



មតិយោបល់