ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៥ឆ្នាំ នឹងបន្តការប្រកួតដំទី២របស់ខ្លួនដែលនិងត្រូវតទល់ជាមួយ ក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីនអាយុក្រោម ១៥ឆ្នាំ វេលាម៉ោង ៦និង៣០ នាទីល្ងាចនេះ (ម៉ោងនៅប្រទេសថៃ) ដោយធ្វើឡើងនៅកីឡដ្ឋាន Chonburi Campus Stadium 1 នាទីរួមខេត្ត Chonburi។
សូមរំលឹងថា ក្រុមទាំងពីរសុទ្ធតែរងបរាជ័យដូចគ្នាកាលពីប្រកួតដំបូង ដោយ U-15 កម្ពុជា ចាញ់ U-15 វៀតណាម ដោយលទ្ធផល ២ ទល់ ១ ខណៈ U-15 ហ្វីលីពីន ចាញ់ U-15 ម៉ាឡេស៊ី ដោយលទ្ធផល ២ ទល់ ០។
រង់ចាំមើលថាក្រុម U-15 កម្ពុជា អាចរកជ័យជម្នះលើដំបូងដើម្បីទទួលបាន ៣ពិន្ទុ បានដែរទេ? ស្របពេលដែលក្រុមទាំងពីរមិនទាន់មានពិន្ទុដូចគ្នានៅក្នុងពូល B៕
មតិយោបល់