Alves ត្រៀមចុះកុងត្រារយៈពេល ២ឆ្នាំជាមួយក្រុម Paris Saint Germain

ខ្សែការពារស្លាបស្តាំ Dani Alves បានសម្រេចចិត្តក្នុងការផ្លាស់ទៅកាន់ក្រុម Paris Saint Germain ក្រោយពីសម្លឹងឃើញឱកាសនៅទីនោះ។

តាមរបាយកសរណ៍ របស់ក្រុម Paris Saint Germain បានឲ្យដឹងថា ក្លិបអ្នកមានបារាំងមួយនេះ កំពុងតែត្រៀមចុះកុងត្រារយៈពេល ២ឆ្នាំជាមួយនឹង ខ្សែការពារក្រុម Juventus កីឡាករ Dani Alves ។ Alves បានទទួលការចាប់អារម្មណ៍យ៉ាងច្រើន កាលពីរដូវកាលមុន ក្រោយពីបង្ហាញទម្រង់លេងយ៉ាងល្អឲ្យក្រុម Juventus រហូតបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រ UEFA Champion League ។ មិនត្រឹមតែក្រុម Paris ទេ ដែលចាប់អារម្មណ៍ Alves សូម្បីតែអតីតអ្នកចាត់ការទូទៅចាស់ របស់ខ្សែការពារវ័យ ៣៤ឆ្នាំរូបនេះ លោក Pep Guadiola ក៍ចង់បានយកទៅកាន់ Man City ផងដែរ។ យ៉ាងណាវិញ Dani Alves បានសម្រេចក្នុងការផ្លាស់ទៅកាន់ក្រុម Paris Saint Germain ព្រោះថា នៅ League 1 អាចនឹងផ្តល់ឱកាសល្អសម្រាប់ខ្សែការពារស្លាបរូបនេះ។

ការចុះកុងត្រា រវាងក្រុម Paris Saint Germain និងកីឡាករ Dani Alves នឹងកើតមានក្នុងពេលឆាប់ៗនេះ ខណះ Alves ក៍បានត្រៀមខ្លួនរួចផងដែរ។ យ៉ាងណាវិញ តាមរយៈផេកផ្ទាល់របស់ក្រុម Paris Saint Germain នៅមិនទាន់បង្ហើបឲ្យដឹងពីតម្លៃខ្លួន នៃការផ្ទេរយក Dani Alves ពីក្រុម Juventus នៅឡើយទេ។ ដូច្នេះហើយ Dani Alves នឹងក្លាយជាសមាជិកថ្មីមួយរូបរបស់ក្រុម Paris Saint Germain នៅរដូវកាលថ្មីនេះ។

មតិយោបល់