ព័ត៌មានកីឡា

Luiz Felipe Scolari៖ ក្រុម Guangzhou Evergrande អាចឈ្នះពានដោយគ្មាន Paulinho

លោក Luiz Felipe Scolari គ្រូបង្វឹកនៃក្រុម Guangzhou Evergrande បាននិយាយថាក្រុមរបស់ប្រទេសចិនអាចរក្សាបាននូវសន្ទុះដ៏ខ្លាំងក្លាទាំងនៅក្នុងនិងក្រៅតំបន់ដោយគ្មានកីឡាករឆ្នើម Paulinho ។

គ្រូបង្វឹកសញ្ជាតិប្រេសុីលរូបនេះ បានថ្លែងថា៖ «យើងនឹងលេងដោយ Paulinho បន្ទាប់ពីការចាកចេញរបស់ Paulinho ក្រោយទៅចូលរួមជាមួយក្លិប Barcelona ប៉ុន្តែកីឡាករ Huang Bowen ខ្សែបម្រើរបស់យើងនិងមកជំនួស»។ ក្រោមបានផ្លាស់ប្តូរទៅកាន់ប្រទេសចិននៅឆ្នាំ ២០១៥ ខ្សែបម្រើវ័យ ២៩ ឆ្នាំ កីឡាករ Paulinho បានជួយឱ្យក្រុម Guangzhou Evergrande ឈ្នះជើងឯកលីគក្នុងឆ្នាំ ២០១៥ និង ២០១៦ ព្រមទាំងពានរង្វាន់ AFC Champions League នៅឆ្នាំ ២០១៥ ទៀតផង។

សូមបញ្ជាក់ថា Guangzhou Evergrande កំពុងតែឈរកំពូលរាតាងនៃក្របខ័ណ្ឌ Chinese Super League បន្ទាប់ពីលើកពាននេះរយ:ពេល ៦ឆ្នាំ ជាប់ៗគ្នា ហើយពេលនេះអាចជាលើកទី៧ ក៏ថាបាន។ ហើយម៉ោង ៧យប់នេះ និងត្រូវប្រកួតជាមួយ Shanghai East Asia FC ដែលជាក្រុមឈរលេខ​២ នៃលីគកំពូលចិន ក្នុងជំនួ​បពានរង្វាន់ AFC Champions League៕

Paulinho(បច្ចុប្បន្ន) Huang Bowen(ជំនួស) Luiz Felipe Scolari(គ្រូបង្វឹក) Paulinho(កាលនៅក្លិបចិន)

មតិយោបល់