ព័ត៌មានកីឡា

Etihad Staduim នឹងក្លាយជាកីឡារដ្ឋានតែមួយរបស់ត្រកូល Manchester ទាំង២

ក្រុមបាល់ទាត់ Manchester City បានត្រៀមរួចរាល់ហើយ ក្នុងការចែករំលែក កីឡារដ្ឋាន Etihad Staduim របស់ពួកគេ​ ក្នុងការធ្វើជាកីឡារដ្ឋានតែមួយជាមួយ​ក្រុមបីសាចក្រហម Manchester United ។

បើតាមការចុះផ្សាយរបស់ Manchester Evening បានឲ្យដឹងថា ក្រុម Manchester City នឹងយកកីឡារដ្ឋាន Etihad របស់ពួកគេឲ្យក្រុម Manchester United ខ្ចីធ្វើជាកីឡារដ្ឋានក្នុងដីដែរ។ ប្រភពខាងលើនេះ បានឲ្យដឹងទៀតថា ការធ្វើបែបនេះ ដោយសារតែ ក្រុមបីសាចក្រហម Manchester United បានត្រៀមជួសជុលកីឡារដ្ឋាន Old Trafford របស់ពួក​គេ ជាហេតុធ្វើឲ្យក្លិបមួយនេះ ត្រូវការរកកីឡារដ្ឋានបណ្តោះអាសន្នណាមួយ ដើម្បីធ្វើជាទឹកដី ផ្ទាល់ខ្លួនសិន។ យ៉ាងណាវិញ Man Utd ពិបាកក្នុងការជួល​កីឡារដ្ឋាន Wembley ណាស់​ ដោយសារតែ វានៅឆ្ងាយពីក្រុង Manchester ពិបាកសម្រាប់អ្នកគាំទ្រ បីសាចក្រហម ធ្វើដំណើរទៅគាំទ្រក្លិបរបស់ពួកគេ។

យ៉ាងណាវិញ ក្រុម Manchester City បានសម្រចចិត្ត យល់ព្រមឲ្យក្រុមរបង​ជាប់គ្នា Manchester United ខ្ចីកីឡារដ្ឋាន Etihad របស់ពួកគេ ប្រើប្រាស់សិន ដែលនេះមានន័យថា ក្រុមទាំង២ នឹងប្រើប្រាស់ Etihad ធ្វើជាកីឡារដ្ឋានរួមរវាង​ត្រកូល Manchester ទាំង២ ។ ក៍ប៉ុន្តែ ការធ្វើបែបនេះ មិនប្រាកដថា ចាប់ផ្តើមនៅរដូវកាលក្រោយឡើយ ដោយរង់ចាំក្រុមបីសាចក្រហម Manchester United សម្រេចជួសជុល Old Trafford នៅពេលណាសិន។

មតិយោបល់