ក្រុមជើងខ្លាំង Bayer Leverkusen បានរងនូវការបរាជ័យក្រោមស្នាដៃ ក្រុមលីគលំដាប់ទី២ អាឡឺម៉ង់ Sandhausen ៣-២ ។
នេះគឺជាការបរាជ័យ មួយដែលក្រុម លំដាប់កំពូលអាឡឺម៉ង់ Bayer Leverkusen ត្រូវបានក្រុម មកពីលីគលំដាប់ទី២ យកឈ្នះយ៉ាងនេះ។ ជាការពិតណាស់ Leverkusen ហាក់មោនអាចគ្រប់គ្រងស្ថានការណ៍របស់ពួកគេបានឡើយ ក្រោយពីកីឡាករ Sukuta ស៊ុតឲ្យក្រុម Sandhausen នាំមុខមុន នៅនាទីទី ៨ ក៍ប៉ុន្តែត្រូវបានតាមស្មើមកវិញដោយកីឡាករ Mehmedi នៅនាទីទី ១០ និងបន្ថែមការនាំមុខ១គ្រាប់វិញ នៅនាទីទី ៤១ ដោយការស៊ុតបាល់ ១១មែត្ររបស់កីឡាករ Volland ។ យ៉ាងណាវិញ ក្រុមម្ចាស់ផ្ទះ Sandhausen ពិតជាមិនអន់ឡើយ ដោយបានធ្វើនូវរឿងយ៉ាងអស្ចារ្យ តាមរយៈការស៊ុតតាមស្មើ នៅនាទីទី ៥៨ ដោយកីឡាករ Hoeler និងរកបានគក្រាប់ជ័យជម្នះចុងក្រោយ នៅនាទីទី ៨១ ដោយកីឡាករ Ibrahimaj ។
ដូច្នេះហើយ ក្រុម Sandhausen បានធ្វើឲ្យក្រុម ជើងខ្លាំង Bayer Leverkusen មានការបាក់មុខយ៉ាងខ្លាំង ដូចទៅនឹងពាក្យ ដែលពេញនិយមសម្រាប់បាល់ទាត់ បំផុតនោះគឺ អ្វីៗ ក៍អាចប្រែប្រួលបានដែរ។
ទស្សនា ការប្រកួតរវាងក្រុម Sandhausen និងក្រុម Leverkusen ខាងក្រោមនេះទាំងអស់គ្នា៖
មតិយោបល់