ក្រុមហ៊ុន Google ថ្ងៃនេះបានប្រកាសថា កំណែចុងក្រោយនៃប្រព័ន្ធប្រតិបត្តិការទូរស័ព្ទចល័តជំនាន់បន្ទាប់របស់ខ្លួន គឺ Android O ឥឡូវនេះ អាចបើកឱ្យក្រុមអ្នកអភិវឌ្ឍន៍កម្មវិធីធ្វើការសាកល្បងហើយ ហើយសម្រាប់កំណែសាធារណៈរបស់វាក៏ជិតរួចរាល់ផងដែរ។
តែទោះយ៉ាងណា គូប្រជែងរបស់ប្រព័ន្ធ iOS 11 នេះ ហាក់ដូចជាមិនមានលក្ខណៈពិសេសថ្មីៗច្រើនភ្ជាប់បន្ថែមមកជាមួយកំណែចុងក្រោយនេះទេ បើគិតចាប់តាំងពីវាត្រូវបានបង្ហាញឡើងកាលពីពេលមុនមកនោះ។ បើតាមការប្រកាសរបស់ក្រុមហ៊ុន Google បានឱ្យដឹងថា Android O ជំនាន់សម្រេចនឹងត្រូវរួចរាល់នៅចុងខែនេះ។
ដោយឡែក គេពុំមានព័ត៌មានថា Android ជំនាន់ ៨ Orio នេះ នឹងយកទៅបំពាក់ឱ្យស្មាតហ្វូនម៉ូឌែលណានៅឡើយនោះទេ តែគេរំពឹងថា វានឹងត្រូវបានដាក់ឱ្យដំណើរការលើ LG V30 និង Samsung Note 8 ដែលគេជឿថា នឹងប្រកាសនៅខែក្រោយ៕
ប្រភពព័ត៌មានៈ thenextweb
មតិយោបល់