កីឡាករជើងចាស់ Ryan Giggs របស់ក្រុម Manchester United បានមកដល់ប្រទេសវៀតណាមកាលពីថ្ងៃអាទិត្យដើម្បីកាន់កាប់តំណែងដឹកនាំសម្រាប់គ្រូបង្វឹកយុវជនតាមរយៈកម្មវិធីមូលនិធិជំរុញកីឡាបាល់ទាត់របស់វៀតណាម (PVF) ។
កិច្ចសន្យាដែលចុះហត្ថលេខាដោយ PVF និងលោក Giggs មានសុពលភាពក្នុងរយៈពេលពីរឆ្នាំ រួមទាំងតម្រូវការរបស់បុរសសញ្ជាតិវេលស៍រូបនេះឱ្យមកដល់ប្រទេសវៀតណាមពីរដងក្នុងមួយឆ្នាំ ដើម្បីត្រួតពិនិត្យសកម្មភាពបណ្តុះបណ្តាលរបស់កីឡាករវ័យក្មេង។
ជាមួយនឹងបទពិសោធលំដាប់ពិភពលោករបស់ Giggs ត្រូវបានគេរំពឹងថានឹងជួយឱ្យ PVF អភិវឌ្ឍបាល់ទាត់យុវជននៅក្នុងប្រទេសវៀតណាម។ នៅក្នុងពិធីបើកសិក្ខាសាលាយុវជនកាលពីថ្ងៃចន្ទ អតីតកីឡាករក្លិប Manchester United រូបនេះ បានប្រកាសយ៉ាងមុតមាំថាគាត់នឹងជួយឱ្យវៀតណាមអាចរកបានសំបុត្រសម្រាប់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2030 ។
Giggs បាននិយាយថា៖ “ខ្ញុំមើលឃើញពីសក្តានុពលរបស់កីឡាករវ័យក្មេងវៀតណាមហើយនេះគឺជាមូលហេតុដែលខ្ញុំមកទីនេះ” ។ “ខ្ញុំនឹងនាំយកបទពិសោធរបស់ខ្ញុំទាំងអស់ដើម្បីជួយដល់អ្នកមានទេពកោសល្យទាំងនេះ ដើម្បីសម្រេចបាននូវក្តីសុបិន្តរបស់ពួកគេក្នុងការឈានដល់ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ 2030″៕
មតិយោបល់