ព័ត៌មានកីឡា

លោក Conte ត្រៀមចំណាយលុយធំ នាំយកកីឡាករ ៤រូបបន្ថែម

លោក Antonio Conte អ្នកចាត់ការទូទៅ របស់ក្រុមតោខៀវ Chelsea បានចាប់ផ្តើមត្រៀមលុយខ្ទង់ ជាង ២០០លានផោន ដើម្បីនាំយកកីឡាករ ៤នាក់បន្ថែមទៀត។

បន្ទាប់ពី Morata គោលដៅថ្មី របស់ក្រុមតោខៀវ Chelsea នៅមានកីឡាករ ៤នាក់បន្ថែមទៀត ដែលកំពុងត្រៀមនាំយក ក្នុងពេលឆាប់ៗនេះ។ បើតាម The Sun បានឲ្យដឹងថា លោក Antonio Conte បានសម្លឹងឃើញ កីឡាករ ៤រូប ដែលក្នុងនោះរួមមានដូចជា Virgil Van Dijk របស់ក្រុម Southampton តែខ្សែការពាររូបនេះ នៅប្រទាញប្រទង់គ្នាជាមួយក្រុមហង្សក្រហម Liverpool ដែលខត់បានដូចគ្នា។ ខ្សែប្រយុទ្ធរបស់ក្រុម Swansea City កីឡាករអេស្ប៉ាញ Fernando Llorente ខណៈក្រុម Everton កំពុងប្រជែងចង់បាន រួមនឹងខ្សែបម្រើស្លាប របស់ក្រុម សេះបង្កង់ Juventus កីឡាករ Alex Sandro ក៍កំពុងប្រជែងជាមួយ Man City និងចុងក្រោយនោះគឺ ខ្សែបម្រើប្រយុទ្ធរបស់ក្រុម Inter Milan កីឡាករ Antonio Candreva ។ កីឡាករទាំង ៤រូបនេះហើយ ដែលលោក Antonio Conte ពេញចិត្តយ៉ាងខ្លាំង​ ក្នុងការនាំយកមកកាន់ ក្រុមតោខៀវ Chelsea ។

យ៉ាងណាវិញ Chelsea នៅមិនទាន់មានការ នាំយកបានសម្រេច នូវកីឡាករ ទាំង៤នាក់ខាងលើឡើយ ក៍ប៉ុន្តែ មហិច្ចតារបស់លោក Conte នឹងព្យាយាមយកឲ្យបាន នូវកីឡាករខាងលើ បើមិនបានទាំងអស់ ក៍ ១ ឬ២នាក់ដែរ។ ម្យ៉ាងវិញទៀត បើតាមការមើលឃើញរបស់លោក Conte មានបំណងចង់បានកីឡាករ ទាំង៤រូបនេះយ៉ាងខ្លាំង​ ហើយប្រហែលជាអាចនឹងរុះរើ កីឡាករជាច្រើននៅក្រុម Chelsea នារដូវកាលក្រោយផងដែរ។

Fernando Llorente Virgil Van Dijk Antonio Candreva Alex Sandro

មតិយោបល់