លោក Antonio Conte បានស្នើសុំលោក Carlo Ancelotti អំពីអនាគតរបស់ Renato Sanches ហើយបានប្រកាសពីចំណាប់អារម្មណ៍របស់កីឡាករវ័យ ១៩ឆ្នាំ ដើម្បីដណ្តើមជាមួយ AC Milan និង Manchester United។
Conte និង Ancelotti បាននិយាយអំពី Sanches ក្រោយពីក្រុម Bayern Munich យកឈ្នះលើ Chelsea ៣ទល់២ ក្នុងការប្រកួតមិត្តភាពមួយនៅប្រទេសសិង្ហបុរីកាលពីថ្ងៃអង្គារ នៅពេលដែលកីឡាករក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបង្ហាញខ្លួនបានយ៉ាងល្អ។ ប្រធានក្លិប Bayern លោក Karl-Heinz Rummenigge បានបញ្ជាក់ថាការផ្លាស់ប្តូរនេះធ្វើឡើងនៅពេលអ្នកយកព័ត៌មានអ៊ីតាលីសួរអំពី AC Milan ចង់បានទៅលើខ្សែបម្រើរបស់ក្លិប Bayern Munich ។ បន្ទាប់ពីការចុះហត្ថលេខាជាមួយកីឡាករ Corentin Tolisso ពីក្រុម Lyon ធ្វើឲ្យដំណែងរបស់ Sanches មិនមែនជាចំណុចស្នូលរបស់លោក Ancelotti សម្រាប់រដូវកាលក្រោយឡើយហើយក្លិប Munich ក៏បានបើកសំណើទៅលើកីឡាកររូបនេះផងដែរ។
លោក Rummenigge បានប្រាប់ទៅ Corriere dello Sport ថា “យើងនៅតែមានអារម្មណ៍ថាគាត់អាចក្លាយជាកីឡាករល្អហើយគាត់អាចជួយ Bayern បាន។ គាត់មិនចង់ចាកចេញទេតែគាត់ចង់លេងជាជម្រើស ១១នាក់ដំបូង ហើយត្រូវលេងឱ្យបានទៀងទាត់។ សម្រាប់ក្រុម AC Milan កំពុងមានការចរចារយ៉ាងខ្លាំងជាមួយនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីជើងរយៈពេល ២ឆ្នាំ ហើយក្លិបបិសាចក្រហម Manchester United ក៏ចាប់អារម្មណ៍លើខ្សែបម្រើវ័យ ១៩ ឆ្នាំរូបនេះផងដែរ។ Chelsea ហ៊ានឲ្យតម្លៃ ៤០ លានផោន ជាមួយលក្ខខ័ណ្ឌផ្សេងទៀត ៣០ លានផោន ស្របពេលដែលលោក Ancelotti ចង់មើលឃើញខ្សែបំរើរូបនេះបន្តការអភិវឌ្ឍរបស់គាត់នៅកន្លែងផ្សេង។
លោក Conte កំពុងមានការព្រួយបារម្ភក្នុងការបន្ថែមចំនួនកីឡាករនៅក្នុងតំបន់កណ្តាល ទោះបីជាទទួលបាន Tiemoue Bakayoko ម្នាក់ក៏ដោយ ប៉ុន្តែ Nathanial Chalobah បានផ្លាស់ទៅ Watford និង Nemanja Matic មានបំណងចង់ចូលរួមជាមួយក្រុម Manchester United ថែមទៀត។ ដូចនេះក្រុមតោខៀវ Chelsea នឹងសម្លឹងមើលកីឡាករម្នាក់មកបន្ថែមទៀត ដើម្បីមកជំនួសទីតាំងរបស់ Matic ។
មតិយោបល់