ព័ត៌មានកីឡា

Ronaldo លេងកាន់តែល្អ បើទោះបីមានវ័យកាន់តែជ្រេ

កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅតែធ្វើបានយ៉ាងល្អ បើទោះបីជាមានវ័យកាន់តែជ្រេក្តី តែកីឡាករឆ្នើមរូបនេះ នៅតែជាតារាស៊ុតរបស់​ក្រុម Real Madrid ដដែល។

ជាក់ស្តែងណាស់ ក្នុងជំនួបជាមួយក្រុម Getafe យប់មិញនេះ Cristiano Ronaldo បានបន្តស៊ុតគ្រាប់បាល់ ២ គ្រប់បន្ថែមទៀត ក្នងការជួយក្រុម Real Madrid យកឈ្នះលើក្រុម Getafe ក្នុងលទ្ធផល ៣-១ ។ ៣គ្រាប់របស់ Real Madrid រកបានដោយ Gareth Bale ១គ្រាប់ស៊ុតបាននៅនាទីទី២៤ និង២គ្រាប់ផ្សេងទៀត រកបានដោយ Crisiano Ronaldo នៅនាទីទី៤៥ និងនាទីទី ៧៨ ខណ:ក្រុម Getafe វិញ អាចវាយបកបានវិញ ត្រឹម១គ្រាប់​តាម​រយ:​ការស៊ុតបាល់ ១១ម៉ែត្ររបស់កីឡាករ Francisco Portillo នៅនាទីទី៦៥។

ការស៊ុតដ៍អស្ចារ្យរបស់ Ronaldo នេះដែរ បានបង្ហាញឲ្យឃើញថា ក្នុងមួយរយ:ចុងក្រោយនេះ មិនថានៅ Laliga និង Champion League ឡើយ តារាដ៍ឆ្នើមរូបនេះ តែងតែរកគ្រាប់បាល់ឲ្យក្រុម Real Madrid ជានិច្ច ឲ្យតែមានវត្ត​មាន Ronaldo ក្នុងទីលាន ដែលខុសពីដើមរដូវកាលកន្លងមក ដែលកីឡាកររូបនេះ ខកខារកគ្រាប់បាល់ ក្នុងការប្រកួត ជាង ១០ ប្រកួតដំបូង ឲ្យក្រុម Real Madrid ។

យ៉ាងណាមិញ Ronaldo ចាប់ផ្តើមវិលទៅរកភាពខ្លាំងរបស់គេវិញហើយ ដែលអាចរកគ្រាប់បាល់បានហូរហែរ​មកវិញ ដោយនេះមានន័យថា Cristiano Ronaldo នៅតែជាតួអង្គសំខាន់​សម្រាប់ក្រុម អធិរាជស Real Madrid ដដែល។

//www.youtube.com/watch?v=nwKlhHkbIVk

មតិយោបល់