Post News Media ព័ត៌មានកីឡា Marcelo កំពុង...

Marcelo កំពុងព្យាយាមលួងលោម Neymar

ខ្សែការពារស្លាបដ៍ឆ្នើមរបស់ក្រុម Real Madrid កីឡាករ Marcelo ត្រូវបានទម្លាយឲ្យដឹងថា​ កីឡាករប្រេស៊ីលរូបនេះ កំពុងតែប្រើប្រាស់ទំនាក់ទំនងផ្ទាល់​ខ្លួន ក្នុងការណែនាំ Neymar ឲ្យផ្លាស់មកកាន់ Santiago Bernabeu ។

នេះបើតាមការចុះផ្សាយរបស់ កាសែត Marca បានឲ្យដឹងថា ការបែកធ្លាយពត៌មាន ដែលក្រុមអធិរាជស Real Madrid តាមប្រមាញ់ Neymar នោះ បានឈានដល់ថ្នាក់កីឡាករក្នុងក្លិបចេញមុខជួយហើយ។ ជាក់ស្តែងណាស់ អនុប្រធានក្រុម Real Madrid កីឡាករ Marcelo បានចេញមុខ ក្នុងការណែនាំមិត្តរួមជាតិ​ប្រេស៊ីល Neymar ឲ្យផ្លាស់មកកាន់ Real Madrid នៅរដូវកាលក្រោយនេះ។ ក្នុងនោះដែរ Marcelo បានពន្យល់ប្រាប់ Neymar ថា អនាគត់របស់កីឡាកររូបនេះ នៅ Paris Saint Germain មិនប្រាកដថាទទួលបានជោគជ័យ ដូចអ្វីដែលជាបណងរបស់គេឡើយ។

Neymar ចាកចេញពី Barcelona ដើម្បីចង់ឈ្នះពាន Balon D’Or ដោយមិនចង់នៅក្រោមស្រមោលរបស់កីឡាករណាម្នាក់​ក៍ប៉ុន្តែ នៅ Paris Saint Germain មិនប្រាកដថាសម្រេច​បំណងរបស់រូបគេបានឡើយ។ Marcelo បានឲ្យដឹងបន្ថែមទៀតថា បើ Neymar មកកាន់ Real Madrid ក្តីសុបិនរបស់គេច្បាស់ជាជោគជ័យ ព្រោះថាក្លិប​អេស្ប៉ាញមួយនេះ ជាក្លិបបាល់ទាត់ល្បីល្បាញស្រាប់ ព្រមទាំងមានកីឡាករជាច្រើនធ្លាប់ឈ្នះ Balon D’Or ជាមួយ Real Madrid ផងដែរ ជាក់ស្តែងដូចជា Cristiano Ronaldo, Ronaldo, Zinedine Zidane, Luiz Figo ជាដើម។

Marcelo បានសង្កត់យ៉ាងធ្ងន់ថា Neymar នឹងមិនខកបំណងឡើយ ក្នុងការផ្លាស់ទៅកាន់​ Real Madrid ខណ:កីឡាករប្រេស៊ីលរូបនេះ កំពុងតែខកបំណងដែលចាកចេញទៅកាន់ Paris Saint Germain កាលពីរដូវក្តៅកន្លងមកនោះ។