ព័ត៌មានកីឡា

Arsenal ចាញ់ក្រុមអេស្ប៉ាញ Sevilla ២-១ (វីដេអូ)

ក្រុមកាំភ្លើងធំ Arsenal នៅមិនទាន់បង្ហាញពីភាពខ្លាំងរបស់ពួកគេ នៅឡើយទេ ក្រោយពីទិញកីឡាករចំណូលថ្មីមួយចំនួន នារដូវក្តៅនេះ។

ជាក់ស្តែងណាស់ ក្នុងការប្រកួតយប់មិញនេះ ក្រុមកាំភ្លើងធំ Arsenal បសនរងបរាជ័យ ក្រោមស្នាដៃក្រុមមកពីអេស្ប៉ាញ Sevilla ២-១ ក្នុងការប្រកួតពានរង្វាន់ Emirates Cup ក្នុងទឹកដីខ្លួនឯង។ នៅក្នុងតង់ទី១ ក្រុមទាំង២ បានត្រឹមតែវាយលុកគ្នាប៉ុណ្ណោះ ដោយមិនមានគ្រាប់បាល់ស៊ុតបញ្ចូលទីគ្នាឡើយ។ ក៍ប៉ុន្តែឈានចូលដល់ តង់ទី២ ក្រុម Sevilla មានឱកាស រកគ្រាប់បាល់នាំមុខមុន នៅនាទីទី ៤៩ ដោយខ្សែប្រយុទ្ធ Correa ដែលធ្វើឲ្យ ក្រុមមកពីអេស្ប៉ាញ នាំមុខក្រុម Arsenal បណ្តោះអាសន្ន។

យ៉ាងណាវិញ ក្រុមកាំភ្លើងធំ Arsenal មិនសំចៃគ្រាប់របស់ខ្លួនឡើយ ដោយបានវាយបកតាមស្មើវិញ នៅនាទីទី ៦២ ដោយខ្សែប្រយុទ្ធចំណូលថ្មី Alexandre Lacazette ក៍ប៉ុន្តែ ភ្លាមៗនោះ ក្រុម Sevilla បានបន្ថែមការនាំមុខម្តងទៀត លើក្រុម Arsenal ដោយរកគ្រាប់បាល់ទី២ នៅនាទីទី ៦៩។ លទ្ធផលនេះ បានរក្សារហូតដល់ចប់ការប្រកួត ជាហេតុធ្វើឲ្យក្រុម Sevilla បានយកឈ្នះលើក្រុម កាំភ្លើងធំ Arsenal ក្នុងលទ្ធផល ២-១ ។

ដូច្នេះហើយ ថ្វីបើខ្សែប្រយុទ្ធចំណូលថ្មី Alexandre Lacazette មានប្រសិទ្ធភាព ក្នុងតំបន់ប្រយុទ្ធមែន តែក្រុម Arsenal មិនទាន់ខ្លាំងគ្រប់ជ្រុងជ្រោយនៅឡើយទេ ព្រោះថា ពួកគេ នៅរបូតគ្រាប់បាល់ច្រើន នៅតំបន់ខាងក្រោម។

https://www.youtube.com/watch?v=KB8ZsoLMOcw

មតិយោបល់