ព័ត៌មានកីឡា

Hazard ​ថា​មិន​ចេញ​ពី Chelsea ​ទេ ​ដរាប​ណា​មិន​អាច​លើក​ពាន​ម្ដង​ទៀត​បាន

Eden Hazard ថាមិនព្រមចាកចេញពីក្លឹប Chelsea ទេ ដរាបណារូបគេមិនទាន់អាចលើកពានម្ដងទៀតជាមួយក្រុម Chelsea បាន បើទោះជាមានក្លឹបធំៗកំពុងតែចាប់អារម្មណ៍ក៏ដោយ។

Hazard លេងមិនល្អទេ កាលពីរដូវកាលមុន ដោយអាចរកបានត្រឹមតែ៦គ្រាប់ប៉ុណ្ណោះ ហើយក្លឹប Chelsea ក៏ស្ថិតក្នុងលេខរៀងទី១០ទៀត។ ខណ:ដែលរដូវកាលនេះវិញ រូបគេហាក់ឡើងទម្រង់លេង ក្រោមការដឹកនាំរបស់លោក Antonio Conte ហើយលេងដោយមិនសួវមានរបួសទៀត។

hazad1

ទន្ទឹមនឹងនេះដែរ ខ្សែបម្រើប្រយុទ្ធរូបនេះបាននិយាយដូច្នេះថាខ្លួននៅមានគំនិតមួយទៀត គឺមិនទាន់ចង់ចាកចេញពី Chelsea ឡើយ ដោយចង់ឈ្នះពានរង្វាន់ជាមួយក្លឹបមួយនេះម្ដងទៀត។ “ខ្ញុំមិនដែលបានលេង១០០%នោះទេ ហើយពេលអ្នកមិនទាន់ Fit ល្អអីចឹង អ្នកមិនអាចលេងដល់ចំណុចកំពូលនោះទេ។ ប៉ុន្តែខ្ញុំតែងតែព្យាយាមធ្វើវា ដើម្បីឱ្យប្រសើរឡើងជារៀងរាល់ថ្ងៃ”។

កីឡាករដែលជួយក្លឹប Chelsea លើកពានលីគកំពូលអង់គ្លេសកាលពីរដូវកាល២០១៤-២០១៥កន្លងទៅនេះ ទើបតែឈ្នះពានកីឡាករល្អប្រចាំខែតុលាកន្លងទៅនេះទេ ជាមួយអ្នកចាត់ការ Conte ក៏ឈ្នះពានគ្រូឆ្នើមដូចគ្នា៕

 

មតិយោបល់