ព័ត៌មានកីឡា

Atletico Madrid ឈ្នះ Liverpool ដោយបាល់ ១១ម៉ែត្រក្លាយជាម្ចាស់ជើងឯក Audi Cup (វីដេអូ)

ក្រុម Atletico Madrid បានបំបាត់ភាព មិនស្គាល់ចាញ់ របស់ក្រុមហង្សក្រហម Liverpool យប់មិញនេះ តាមរយៈបាល់ ១១ម៉ែត្រ កាត់សេចក្តី ក្រោយពីស្មើគ្នា ១-១ ក្នុងការប្រកួត ៩០នាទី។

ជាការពិតណាស់ ក្រុម Atletico Madrid បានក្លាយជាជើងឯក Audi Cup ហើយ ក្រោយពីទម្លាក់ក្រុម Liverpool កាលពីយប់មិញនេះ។ Atletico Madrid បាននាំមុខ១គ្រាប់មុនតាំងពីនាទីទី ៣៣ ដោយកីឡាករ Bare ក៍ប៉ុន្តែ ត្រូវបានក្រុមហង្សក្រហម Liverpool តាមស្មើមកវិញ នៅកៀកចុងម៉ោង ទៅហើយ ក្នុងនាទីទី ៨៣ ដោយការស៊ុតបាល់ ១១ម៉ែត្រ របស់កីឡាករ Firmino។ លទ្ធផលនេះត្រូវបានរក្សារហូតដល់ចប់ការប្រកួត ដែលក្រុមទាំង២ ឈានដល់ការស៊ុតបាល់ ១១ម៉ែត្រ កាត់សេចក្តី ក្រុម Atletico Madrid បានយកឈ្នះ ក្នុងលទ្ធផល ៥-៤។

ដូច្នេះហើយ Atletico Madrid បានក្លាយជាជើងឯក Audi Cup ខណៈក្រុម Liverpool បានត្រឹមរងជើងឯក និង Napoli ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣។

តោះមកទស្សនា ការប្រកួតរវាងក្រុម Atletico Madrid និង Liverpool ខាងក្រោមនេះ៖

https://www.youtube.com/watch?v=A50kuIguEgU

មតិយោបល់